|
ព្យុងយ៉ាងបាញ់កាំជ្រួចចំនួន ៣ គ្រាប់តម្រង់ទៅលើតំបន់សមុទ្រភាគខាងកើត (Image: tuoitre.vn/AFP) |
(VOVworld) – ក្រុមប្រឹក្សារប្រធានសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង (JCS)
បានឲ្យដឹងថា៖ នាថ្ងៃទី ១៤ មិថុនា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត
កូរ៉េបានបាញ់កាំជ្រួចចំនួន ៣ គ្រាប់ទៅលើតំបន់សមុទ្រខាងកើត។ ការបាញ់
កាំជ្រួចនេះត្រូវបានដំណើរការនៅទីរួមស្រុក Wonsan នៅតំបន់ខ្សែព្រំដែនប៉ែក
ខាងកើតរវាងកូរ៉េទាំង ២ ភាគ។ ក្នុងសេចក្តីថ្លែងការមួយ JCS បានលើកច្បាស់
ថា៖ កងទ័ពកូរ៉េខាងត្បូងកំពុងតាមដានយ៉ាងម៉ត់ចត់រាល់ទង្វើរបស់ ស.ប.ប.ក. និងត្រៀមខ្លួនជាស្រេចប្រយុទ្ធ។ ភាគីព្យុងយ៉ាងមិនទាន់បញ្ចេញការអតត្តាធិប្បាយ
ណាមួយឡើយ៕