|
ព្យុងយ៉ាងត្រៀមខ្លួនជាស្រេចរៀបចំវង់ចរចារជាបន្តជាមួយតូក្យូ (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ២ មិថុនា ឯកអគ្គរដ្ឋទូតរបស់សាធាណរៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េទទួលបន្ទុកការចរចារកែលំអរទំនាក់ទំនងជាមួយជប៉ុន លោក Song
Il Ho បានផ្តោតទៅលើលទ្ធភាពបន្តការចរចារទ្វេភាគីក្នុងករណីភាគីកូក្យូមានគោល
បំណង។ ក្នុងការខំប្រឹងប្រែងមួយសំដៅជំរុញទំនាក់ទំនងជាមួយជប៉ុនដោយឈរលើ បណ្ដាកិច្ចព្រមព្រៀងដែលភាគីទាំង ២ ទទួលបានក្នុងការចរចារនៅទីក្រុង Stockholm
ស៊ុយអែត នាសប្តាហ៍កន្លងមក លោក Song Il Ho បានអះអាងថា៖ គិតដល់ឥឡូវនេះ ព្យុងយ៉ាងមិនបដិសេធសំណើរណាមួយរបស់ជប៉ុនទេ។ ក្នុងពេលនោះ ប្រធាន
ខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Yohshihide Suga បានលើកច្បាស់ថា៖ ជប៉ុន ត្រៀមខ្លួនជាស្រេចអនុវត្តផែនការពោលខាងលើ ប្រសិនបើ នេះគឺជាប្រការចាំបាច់ សំរាប់ធ្វើការស៊ើបអង្គេតវាសនានៃប្រជាពលរដ្ឋរបស់ជប៉ុននានាដែលត្រូវបានចាប់
ចំណាប់ខ្មាំង។ រដ្ឋាភិបាលបានឲ្យដឹងថា៖ ប្រទេសទាំង ២ អាចរៀបចំវង់ចរចារជាបន្ត
នាចុងខែមិថុនា ក្នុងករណី ព្យុងយ៉ាងធ្វើការស៊ើបអង្គេតរឿងហេតុពោលខាងលើ
ឡើងវិញ ៕