|
ព្យុងយ៉ាងត្រៀមខ្លួនជាស្រេចដំណើការបាញ់សាកល្បងកាំជ្រួចរយៈមធ្យម (Image: VNA) |
(VOVworld) – នាថ្ងៃទី ៣ មិនា ទីភ្នាក់ងារសារព័ត៌មាន Yonhap បានដកស្រង់
ប្រភពព័ត៌មាននៃក្រួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា៖ សាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េត្រៀមខ្លួនជាស្រេចបាញ់សាកល្បងកាំជ្រួច
រយៈមធ្យម ក្នុងកាលៈទេសៈ ភាពតានតឹងលើឧបទ្វីបកូរ៉េបន្តកើនឡើង ដោយ
សារ ការធ្វើសមយុទ្ធរួមរវាងកូរ៉េខាងត្បូងនិងអាមេរិកកំពុងប្រព្រឹត្តទៅ។ ប៉ុន្តែ
ក្រសួងការពារ ជាតិកូរ៉េខាងត្បូងបានបដិសេធធ្វើអធិប្បាយព័ត៌មានពោល
ខាងលើ ព្រមទាំង ឲ្យដឹង ថែមទៀតថា៖ គេកំពុងតាមដានឲ្យបានជាប់ជានិច្ច
អំពីស្ថានភាព។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួង
ការពារជាតិកូរ៉េខាងត្បូង លោក Kim Min-Seok បានឲ្យដឹងថា៖ ស្ថាប័ននេះ
កំពុងសហការជាមួយអាមេរិកបង្កើនការឃ្លាំមើលរាល់សកម្មភាពីភាំគី ស.ប.ប.ក.៕