(VOVworld) – នាថ្ងៃទី ១៦ កុម្ភៈ ឆ្លើយនឹងបទសម្ភាសរបស់ទីភ្នាក់ងារសារព័ត៌មាន
ជប៉ុន Kyodo មន្ត្រីយោធារុស្ស៊ីមួយនាក់ឲ្យដឹងថា៖ សាធារណរដ្ឋប្រជាធិបតេយ្យ
ប្រជាមានិត្យកូរ៉េបានដំណើរការសាកល្បងកាំជ្រួចបាលីស្ទីក ដែលតម្រង់ទៅលើ
តំបន់សមុទ្រជប៉ុន ក្នុងរយៈពេលពីថ្ងៃទី ១ ដល់ទី ១០ កុម្ភៈ កន្លងមក។ មន្ត្រីយោធា
រុស្ស៊ីពោលខាងលើបានឲ្យដឹងទៀតថា៖ នេះគឺជាផ្នែកមួយក្នុងចំណោមការធ្វើសម
យុទ្ធនៃ ស.ប.ប.ក.។ នាថ្ងៃដ៏ដែល ការសែត “Joongang Ilbo” បានដកស្រង់សំដីពាក្យ
របស់មជ្ឃដ្ឋានចារកម្មកូរ៉េខាងត្បូងឲ្យដឹងថា៖មានសញ្ញាជាច្រើន ដែលសរឲ្យឃើញ
ថា៖ ស.ប.ប.ក. កំពុងត្រៀមដំណើការសាកល្បងនុយក្លេអ៊ែរ លើកទី ៤ នៅតំបន់
ភាគឦសានរបស់ប្រទេសនេះ៕
|
ស.ប.ប.ក. កំពុងត្រៀមដំណើការសាកល្បង នុយក្លេអ៊ែរ លើកទី ៤ នៅតំបន់ភាគឦសានរបស់ប្រទេសនេះ៕ (Image: Internet) |