ពិភពលោកមានអ្នកឆ្លងជំងឺកូវីដ១៩ លើសពី ២៤ លាននាក់ហើយ

Chia sẻ
(VOVWORLD) - យោងតាមស្ថិតិរបស់គេហទំព័រ worldometers.info បានឲ្យដឹងថាគិតត្រឹមដល់ព្រឹកថ្ងៃទី ២៦ ខែសីហា មានអ្នកជម្ងឺឆ្លងកូវីដ១៩ (COVID-១៩) នៅលើពិភពលោកជាង ២៤ លាននាក់ ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ៨២២.០០០ នាក់ផងដែរ។
ពិភពលោកមានអ្នកឆ្លងជំងឺកូវីដ១៩ លើសពី ២៤ លាននាក់ហើយ - ảnh 1 អ្នកដំណើរពាក់ម៉ាសដើម្បីការពារការឆ្លងជំងឺកូវីដ១៩នៅអាកាសយានដ្ឋានអន្តរជាតិដាម៉ាសប្រទេសស៊ីរីនាថ្ងៃទី ២៣ ខែសីហាឆ្នាំ ២០២០ ( រូបថត៖ THX / TTXVN)

សហរដ្ឋអាមេរិកនៅតែបន្តក្លាយជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បំផុតដោយសារជំងឺរាតត្បាតកូវីដ១៩ នៅលើពិភពលោក។ បន្ទាប់មកគឺប្រទេសប្រេស៊ីលនិងឥណ្ឌា។ ក្នុងនោះប្រទេសឥណ្ឌាបានកត់ត្រាមានចំនួនអ្នកឆ្លងជំងឺថ្មីខ្ពស់បំផុតនៅលើពិភពលោកក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។

ទន្ទឹមនឹងនេះដែរ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថាក្រៅពីតំបន់អាស៊ីអាគ្នេយ៍ និងមេឌីទែរ៉ាណេខាងកើត តំបន់ដែលនៅសេសសល់ទាំងអស់បានកត់ត្រាថាមានការថយចុះនៃចំនួនអ្នកឆ្លងជំងឺថ្មីដែរ។ អង្គការនេះក៏ព្រមានថាប្រទេសនិងតំបន់ទឹកដីមួយចំនួននៅតំបន់ Caribe បានកត់ត្រានូវការកើនឡើងនៃចំនួនករណីឆ្លងជំងឺនេះ ដោយមានហេតុផលទំនងជាទៅនឹងការបើកធ្វើដំណើរកំសាន្តទេសចរណ៍ឡើងវិញ។ ទ្វីបអាមេរិកនៅតែបន្តជាតំបន់ដែលរងផលប៉ះពាល់យ៉ាងខ្លាំងបំផុតដោយសារ ចំនួនករណីឆ្លងនិងស្លាប់ ទើបតែបានកត់ត្រានៅទីនេះក្នុងសប្តាហ៍មុនដោយស្រូបយកជាលំដាប់លំដោយគឺ ៥០% សម្រាប់ករណីឆ្លងជំងឺ និង ៦២% សម្រាប់ករណីស្លាប់សរុបនៅលើពិភពលោក៕

ប្រតិកម្មទៅវិញ