ពិភពលោកបានឆ្លងកាត់បុណ្យណូអែលដែលស្ងប់ស្ងាត់បំផុតក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមក

Chia sẻ

(VOVWORLD) -  បុណ្យណូអែលឆ្នំានេះ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត កូវីដ ១៩ ហេតុដូច្នេះ ទម្លាប់ប្រពៃណីជាច្រើនរបស់គ្រីស្ទបរិស័ទ បានផ្លាស់ប្តូរ ប៉ុន្តែ ក្តីសង្ឃឹមនិងអារម្មណ៍នៃក្តីស្រឡាញ់នៅថ្ងៃកំណើតរបស់ព្រះយេស៊ូ នៅតែត្រូវបានបង្ហាញតាមរយៈវិធីផ្សេងគ្នាជាច្រើន។

ពិភពលោកបានឆ្លងកាត់បុណ្យណូអែលដែលស្ងប់ស្ងាត់បំផុតក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមក - ảnh 1ពិភពលោកបានឆ្លងកាត់បុណ្យណូអែលដែលស្ងប់ស្ងាត់បំផុតក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមក

នៅឆ្នាំនេះ សម្តេចប៉ាប ហ្វ្រង់ស័រ បានអានសារនៃបុណ្យណូអែល នៅក្នុងបុរីវ៉ាទីកង់ ជំនួសឱ្យសកម្មភាពប្រពៃណីរបស់សម្តេច គឺអាននៅមុខមនុស្សរាប់សិបពាន់នាក់ នៅទីលានព្រះ Peter។ ទោះបីជាបែបនេះក្តី សម្តេចប៉ាបហ្វ្រង់ស័រនៅតែដឹកនាំមនុស្សឆ្ពោះទៅរកសុទិដ្ឋិនិយម។ សម្រេចប៉ាបបានប្រៀបធៀប ការជឿន លឿន ក្នុងការបង្កើតវ៉ាក់សាំងការ ពារកូវីដ - ១៩ ទៅនឹង “ពន្លឺនៃក្តីសង្ឃឹម” នៅក្នុងពិភពលោក។ កណ្តឹងនៅតែបន្លឺឡើងនៅ Bethlehem  ក្នុងអំឡុងពេលបុណ្យណូអែល ដើម្បីអបអរសាទរការប្រសូតរបស់ព្រះយេស៊ូ។ ប៉ុន្តែការបិទទ្វារអាកាសយានដ្ឋានអន្តរជាតិរបស់អ៊ីស្រាអែលសម្រាប់ភ្ញៀវទេសចរបរទេស ស្របពេលដែលរដ្ឋាភិបាលប៉ាឡេស្ទីនហាមឃាត់ការធ្វើដំណើរទៅបរទេសនៅតំបន់វេសប៊ែងរបស់ខ្លួន ធ្វើឱ្យភ្ញៀវទេសចរចាកឆ្ងាយពីតំបន់ដីដ៏ពិសិដ្ឋនេះ។ នៅជុំវិញពិភព លោកការធ្វើពិធីសាសនាភាគច្រើនធ្វើតាមទម្រង់អ៊ិនធឺរណែតវិញ៕

ប្រតិកម្មទៅវិញ