ទុកចោលនៅម្ខាង ការព្រួយបារម្ភចំពោះការឆ្លងរាលដាលនៃជម្ងឺរាតត្បាតកូវីដ-១៩ ប្រជាជនលើពិភពលោកបានទទួលអំណរឆ្នាំសកល២០២២ ក្នុងបរិយាកាសដ៏ សោមនស្សរីករាយ ជាមួយនឹងក្ដីសង្ឃឹមថា ជម្ងឺរាតត្បាតនឹងបញ្ចប់ក្នុងពេលឆាប់ៗ ហើយជីវភាពនឹងវិលត្រឡប់មកប្រក្រតីភាពឡើងវិញ។ សកម្មភាពអំណរសាទរឆ្នាំ សកល ត្រូវបានរៀបចំឡើងនៅតាមប្រទេសជាច្រើន ទោះបីជាទទួលរងការរឹតត្បិតគួរ ឲ្យកត់សម្គាល់ក៏ដោយ។
កម្មវិធីសម្ដែងពន្លឺទទួលអំណរឆ្នាំសកល២០២២នៅប្រជុំកោះ Chatham របស់នូវែលហ្សេឡង់។ (រូបថត៖ VNA) |
នាវេលាម៉ោង១៧ថ្ងៃទី៣១ ខែធ្នូ (តាមម៉ោងវៀតណាម) ប្រទេសកោះ Samoa Tonga និង Kiribati នៅទ្វីបអូសេអានី ជាទីកន្លែងដែលឈានចូលឆ្នាំសកល២០២២ដំបូងគេលើ ពិភពលោក ពីព្រោះស្ថិតនៅក្នុងតំបន់ម៉ោង GMT+១៤។ បន្ទាប់នោះ១៥នាទី ប្រជុំកោះ Chatham របស់នូវែលហ្សេឡង់ ក៏ឈានចូលឆ្នាំសកល២០២២ផងដែរ។ ដើម្បីទប់ ស្កាត់ហានិភ័យឆ្លងរាលដាលនៃជម្ងឺរាតត្បាត រដ្ឋបាលរដ្ឋធានី Wellington របស់នូវែល ហ្សេឡង់បានសម្រេចចិត្តលុបចោលកម្មវិធីបាញ់កាំជ្រួចផ្កាអំណរឆ្នាំថ្មី ហើយជំនួស ដោយកម្មវិធីសម្ដែងពន្លឺនៅតំបន់មជ្ឈមណ្ឌលវិញ។ ការសម្រេចចិត្តប្រហាក់ប្រហែល ក៏ត្រូវបាននាំចេញដោយរដ្ឋបាលទីក្រុង Auckland ផងដែរ។
នៅប្រទេសអូស្ត្រាលីវិញ បរិយាកាសទទួលអំណរឆ្នាំថ្មី ហាក់ដូចជាមាន ភាពអ៊ូអរជាងបន្តិច។ ទីក្រុង ស៊ីដនី នៅតែរៀបចំការបាញ់កាំជ្រួចផ្កានៅតំបន់កំពង់ផែ ទោះបីជាជម្ងឺរាតត្បាតកំពុងវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៅទីក្រុងធំបំផុតអូស្ត្រាលីមួយនេះ។ មុននោះ រដ្ឋាភិបាលអូស្ត្រាលីបានបោះបង់យុទ្ធសាស្ត្រ “Zero Covid” បន្ទាប់ពី ប្រជាជនជាង៧៦% បានទទួលការចាក់វ៉ាក់សាំងដូសមូលដ្ឋានរួចរាល់។
បណ្ដាប្រទេសអាស៊ីដែលចូលឆ្នាំសកលមុនវៀតណាម គឺជប៉ុន កូរ៉េខាងត្បូង ស.ប.បកូរ៉េ ទីម័រខាងកើត… វៀតណាមចូលឆ្នាំសកលក្នុងពេលដូចគ្នាជាមួយថៃ ឥណ្ឌូនេស៊ី និងកម្ពុជា៕