|
ពិធីបាញ់កាំជ្រួចផ្ការចម្រុះពណ៌នៅទីក្រុង Sydney (រូបថត៖Getty) |
(VOVworld) - ឆ្នាំសកល២០១៧បានមកដល់លើទូទាំងពិភពលោកក្នុងបរិ
យាកាសអ៊ូអរសប្បាយនៃពិធីជប់លៀងពោរពេញទៅដោយបទភ្លេងនិងពន្លឺ ព្រម
ទាំងពិធីបាញ់កាំជ្រួចផ្ការដ៏ត្រចះត្រចង់។មនុស្សចំនួន២លាននាក់បានរាប់ថយ
ក្រោយហើយទស្សនារូបភាពរបស់គ្រាប់បាល់គ្រីស្តាល់ធំសម្បើមត្រូវបានទម្លាក់នៅ
ទីលាន Times នៅទីក្រុងញូវយ៉ក ប្រទេសអាមេរិក នាវេលាម៉ោង០តាមម៉ោងតំបន់។
ប៉ូលីសចំនួន៧ពាន់នាក់និងរថយន្តដឹកខ្សាច់រាប់សិបគ្រឿងត្រូវបានដាក់ពង្រាយ
សំដៅធានាសន្តិសុខសំរាប់ពិធីទទួលស្វាគមន៍ឆ្នាំសកលនៅទីលាន Times
ផងដែរ។
ប្រទេសអាស៊ីនានាដូចជាសឹង្ហបុរី ចិន ហ្វីលីពីន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ជា
ដើម បានរៀបចំពិធីបាញ់កាំជ្រួចផ្កាគួរឲ្យចាប់អារម្មណ៍ក្នុងរាត្រីចូលឆ្នាំសកល។
ជាទីក្រុងមួយក្នុងចំណោមទីក្រុមធំៗលើពិភពលោកដែលទទួលឆ្នាំសកលជា
ដំបូងនោះ គិតតាំងពីច្រើនឆ្នាំកន្លងមក ពិធីបាញ់កាំជ្រួចផ្កាចម្រុះពណ៌និងពោរ
ពេញទៅដោយលក្ខណៈសិល្បៈនៅតំនប់កំពង់ផែនិងល្ខោនអូប៉េរ៉ាក្រុងSydney
ប្រទេសអូស្ត្រាលី បានក្លាយទៅជាមុខម្ហូបអាហារខាងស្មារតីដែលមិនអាចខ្វះ
បានចំពោះប្រជាជនទីក្រុងនិងភ្ញៀវទេសចរអន្តរជាតិ។ពិធីបាញ់កាំជ្រួចផ្កាឆ្នាំនេះ
នៅទីក្រុង Sydney ត្រូវបានវាយតំលៃថា ជាពិធីស្អាតអស្ចារ្យបំផុតតាំងពី មុនមក៕