សិស្សានុសិស្សនៅសាលាមួយរបស់ឥណ្ឌាស្វាគមន៍ឆ្នាំថ្មីសកល២០១៨ (រូបថត៖ Reuters) |
កោះ Samoa ទទួលឆ្នាំថ្មី សកល២០១៨ នាវេលាម៉ោង១០ព្រឹកថ្ងៃទី៣១ ធ្នូ តាមម៉ោង GMT។ ភ្ញៀវទេសចរ ជាច្រើនបានទៅកាន់ប្រទេសកោះប៉ាស៊ីហ្វិកដ៏តូចតាចនេះ ដើម្បីមានបទ ពិសោធន៍ទទួលឆ្នាំថ្មីសកលបំបូងបំផុតលើពិភពលោក។
មួយម៉ោងក្រោយពី Samoa ឆ្នាំសកល២០១៨បានមកដល់ជាផ្លូវការជាមួយ នូវែលហ្សេឡង់។ ប្រជាជននិងភ្ញៀវទេសចររាប់ពាន់នាក់បានប្រមូលផ្ដុំនៅអាគារ Sky នៅរដ្ឋធានី Auckland ដើម្បីទស្សនាកម្មវិធីបាញ់កាំជ្រួចផ្កា។
នៅទ្វីបអាស៊ី ប្រទេសថៃឈានចូលឆ្នាំសកល២០១៨ជាមួយកម្មវិធីបាញ់ កាំជ្រួចផ្កាចម្រុះពណ៌លើទន្លេ Chao Praya រដ្ឋធានីបាំងកក់។ ប្រទេសចិនទទួល ពេលវេលាឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី ជាមួយកម្មវិធីរាប់ថយក្រោយនៅ Yongdingmen រដ្ឋធានីប៉េកាំង។ នៅប្រទេសជប៉ុន កណ្តឹងធំៗនៅវត្តនិងព្រះវិហារ នានាត្រូវបានវាយចំនួន១០៨លើក ដែលជានិមិត្តសញ្ញាឲ្យបំណងប្រាថ្នារបស់ ប្រជាជនក្នុងឆ្នាំថ្មី៕