អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ថ្លែងមតិនៅក្នុងកិច្ចប្រជុំកំពូលសុខភាពពិភពលោក។ (ប្រភព៖ healthpolicy-watch.news) |
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) រួមជាមួយអធិការបតីអាល្លឺម៉ង់ និងប្រធានាធិបតីបារាំងបានសហការឧបត្ថម្ភព្រឹត្តិការណ៍នេះ។
ជាមួយនឹងអង្គប្រជុំពិភាក្សាជាង ៦០ ដែលប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១៦-១៨ ខែតុលា សន្និសីទឆ្នាំនេះផ្តោតលើប្រធានបទសំខាន់ៗសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងសុខភាព៖ ការវិនិយោគលើសុខភាព រាងកាយនិងស្មារតី; ការប្រែប្រួលអាកាសធាតុ និងសុខភាពភពផែនដី; ត្រៀមរៀបចំសម្រាប់ឆ្លើយតបទៅនឹងជំងឺរាតត្បាត; ការផ្លាស់ប្តូរឌីជីថល; ប្រព័ន្ធស្បៀងអាហារសម្រាប់សុខភាព; ភាពធន់ និងសមភាពនៃប្រព័ន្ធសុខាភិបាល ហើយទីបំផុតគឺ សុខភាពសកលសម្រាប់សន្តិភាព។ សន្និសីទនេះ បានបង្កើតផែនទីបង្ហាញផ្លូវសម្រាប់អនាគតដែលមានសុខភាពល្អ និងសមធម៌ជាងនៅទូទាំងពិភពលោក៕