ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ Tuan Anh/TTXVN) |
ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ២៥-២៦ ខែសីហា នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak ក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភានីតិកាលទី ១៥ បានបើកសម័យប្រជុំពេញអង្គលើកទី ៤ ដើម្បីអនុវត្តន៍ខ្លឹមសារសម្រាប់សម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី ១៥ ព្រមទាំងពិចារណា ផ្តល់មតិលើខ្លឹមសារមួយចំនួនទាក់ទិននឹងកម្មវិធីគោលដៅជាតិ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច-តំបន់ព្រៃភ្នំ ដំណាក់កាល ២០២១-២០៣០ និងពិចារណាលើគម្រោងផ្លាស់ប្តូរថ្មី លើកកម្ពស់ គុណភាព និងប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាជាតិ ក៏ដូចជាពិភាក្សា និងផ្តល់យោបល់ដើម្បីផ្ទៀងផ្ទាត់គម្រោងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម)។
យោងតាមរបាយការណ៍ក្នុងកិច្ចប្រជុំនេះ ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ ស្ថានភាពនយោបាយ និងសន្តិសុខនៅតំបន់ជនជាតិភាគតិច-តំបន់ព្រៃភ្នំមានស្ថិរភាព សណ្តាប់ធ្នាប់សង្គមត្រូវបានធានា ហើយសន្តិសុខសង្គមបានបន្តប្រសើរឡើង ផែនមហាសាមគ្គីជនជាតិត្រូវបានរក្សាយ៉ាងរឹងមាំ។ វិស័យសេដ្ឋកិច្ច និងវិស័យសំខាន់ៗរបស់ជនជាតិភាគតិច - តំបន់ព្រៃភ្នំបានបន្តងើបឡើងវិញជាវិជ្ជមាន ជាពិសេសឧស្សាហកម្ម និងសេវាកម្ម... ជាមួយនឹងកំណើនខ្ពស់ក្នុងរយៈពេលដូចគ្នានេះ។ ជីវភាពរបស់ប្រជាជនត្រូវបានកែលំអរពីមួយថ្ងៃទៅមួយថ្ងៃ ទាំងខាងសម្ភារៈ និងខាងស្មារតី។ ក្នុងកិច្ចប្រជុំនេះ លោក Y Thanh Ha Nie Kdam ប្រធានក្រុមប្រឹក្សាជនជាតិភាគតិចនៃរដ្ឋសភា បានស្នើឲ្យតំណាងចូលរួមកិច្ចប្រជុំត្រូវផ្តោតលើការពិភាក្សា យកចិត្តទុកដាក់ជាពិសេសចំពោះកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច-តំបន់ព្រៃភ្នំ៕