ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ baoquocte.vn) |
ថ្លែងមតិក្នុងកិច្ចសន្ទនានេះ ទីប្រឹក្សានិងជា អនុប្រធានស្ថានបេសកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំ នៅអង្គការសហប្រជាជាតិ លោកស្រី Nguyen Phuong Tra បានចែករំលែកថា វៀត ណាមគាំទ្រដំណើរការប្រជាធិប តេយ្យនៅសូម៉ាលី ជាពិសេសការបោះឆ្នោត នាពេលខាងមុខ ក៏ដូចជាមានបំណងចង់ឲ្យរដ្ឋាភិបាល សហព័ន្ធរដ្ឋជាសមាជិកនិងគណបក្សនយោបាយកំពុងកាន់អំណាច ឲ្យខិតខំប្រឹងប្រែងដើម្បីឈានដល់សម្រេចបានការស្រុះចិត្តគំនិតនយោបាយ លើពេលវេលានៃការបោះឆ្នោតនិងស្វែងរកដំណោះស្រាយចំពោះបញ្ហាបច្ចុប្បន្ន។ ទាក់ទងនឹងស្ថានភាពសន្តិសុខ អ្នកតំណាងវៀតណាមរូបនេះបានថ្កោលទោសចំពោះការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី ១៧ ខែមករា ដែលសម្លាប់ទាហាននិងមន្ត្រីរដ្ឋាភិបាលនៅតំបន់ Lower Shabelle យ៉ាងតិច ៦ នាក់ ក៏ដូចជាការវាយប្រហារផ្សេងទៀតដែលសំដៅទៅលើជនស៊ីវិលកងកម្លាំងសន្តិសុខ បុគ្គលិក និងមូលដ្ឋាននៃអង្គការសហប្រជាជាតិនិងបេសកម្មសហភាពអាហ្វ្រិកប្រចាំប្រទេសសូម៉ាលី (AMISOM)។
ក្នុងឱកាសនេះ អ្នកតំណាងរបស់វៀតណាមបានរំលឹកឡើងវិញនូវការគាំទ្រចំពោះប្រជាជនសូម៉ាលីក្នុងការខិតខំឆ្ពោះទៅរកសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍ៕