ពិភាក្សាលើដំណោះស្រាយជម្រុញការអភិវឌ្ឍន៍កសិកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់

Chia sẻ
(VOVWORLD) -នាថ្ងៃទី១៤សីហា នៅទីក្រុង Da Lat (វៀតណាម) ក្រសួងកសិកម្មនិងអភិ វឌ្ឍន៍ជន បទវៀតណាមបានរៀបចំសន្និសីទអភិវឌ្ឍន៍កសិកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នៅខេត្ត Lam Dong បទពិសោធន៍និងដំណោះស្រាយជម្រុញការអភិវឌ្ឍន៌កសិកម្មប្រើប្រាស់ បច្ចេកវិទ្យាខ្ពស់លើទូទាំងប្រទេស។ 


សន្និសីទនេះបានវាយតម្លៃថា ខេត្ត Lam Dong បាន វាយតម្លៃត្រឹមត្រូវនូវសក្កានុភាព និងប្រៀបខ្លាំង ក៏ដូចជារាល់ការជំពាក់ជំពិនរួមទាំង ការអនុវត្តជាជំហានៗការអភិវឌ្ឍន៍កសិកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ប្រកបដោយ និរន្តរភាព។ ពីនោះ នាំខេត្តក្លាយទៅជាខេត្ត គំរូ ក្នុងផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់របស់ប្រទេសទាំងមូល ដោយមានរូបសណ្ឋានផលិតបន្លែអនាម័យ ទទួលបាន ប្រាក់ចំនួន៥០០លានដុងក្នុងមួយហិកតាក្នុងមួយឆ្នាំ។ ពីជោគជ័យនិងបទពិសោធ ន៍វិនិយោគទៅក្នុងវិស័យកសិកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នៅខេត្ត Lam Dong នោះ ថ្នាក់ដឹកនាំក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានស្នើឲ្យខេត្តស្រាវជ្រាវ អនុវត្តនៅតាមតំបន់របស់ខ្លួនដើម្បីធានាការវិនិយោគប្រកបដោយប្រសិទ្ធភាព៕


ប្រតិកម្មទៅវិញ