តំណាំងដែលចូលរួមទស្សនាពិព័រណ៍នេះ (រូបថត៖ thainguyen. gov.vn) |
នេះគឺជាព្រឹត្តិការណ៍មួយដែលឆ្ពោះទៅអបអរសាទរខួបកំណើតគម្រប់ ១៣២ ឆ្នាំរបស់លោកប្រធាន Ton Duc Thang (២០ សីហា ឆ្នាំ១៨៨៨ - ២០ សីហា ឆ្នាំ២០២០)។ ការតាំងពិព័រណ៍នេះបានបង្ហាញពីរូបថត ឯកសារ វត្ថុ និងឯកសារវិទ្យាសាស្ត្រ ជាង ១៣០ អំពីប្រវត្តិជីវិតនិងអាជីពរបស់លោកប្រធាន Ton Duc Thang ។
គួរបញ្ជាក់ថាលោក ប្រធាន Ton Duc Thang កើតនៅថ្ងៃទី ២០ ខែសីហាឆ្នាំ ១៨៨៨ នៅឃុំ My Hoa Hung ក្រុង Long Xuyen ខេត្ត An Giang។ ក្នុងរយៈពេលជាង ៧០ ឆ្នាំនៃការលះបង់ចំពោះការរំដោះនិងឯកភាពប្រទេសជាតិ លោក Ton Duc Thang ត្រូវបានបក្សនិងប្រជាជនផ្តល់ទំនុកចិត្តនិងប្រគល់នូវភារកិច្ចដ៏សំខាន់ជាច្រើន ក្នុងនោះមានតំណែងខ្ពស់បំផុតគឺធ្វើជាប្រធានរដ្ឋវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ និងជាប្រធានរដ្ឋដំបូងបង្អស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ៕