ការចិញ្ចឹមត្រី |
ការតាំងពិព័រណ៍នេះបាន ប្រព្រឹត្តទៅពីថ្ងៃទី២៥ដល់ថ្ងៃទី២៧តុលា ដែលទាក់ទាញការចូលរួមរបស់ក្រុមហ៊ុន និងសហគ្រាសចំនួន៧០ មកពីប្រទេសនិងតំបន់ដែនដីចំនួន២០លើទូទាំងប្រទេស។ នេះជាឱកាសដើម្បីផ្សព្វផ្សាយពាណិជ្ជសញ្ញា ឧទ្ទេសនាមផលិតផលនិងសេវាពាក់ព័ន្ធជាមួយវិស័យជលផល ជាពិសេសគឺសម្រាប់ខេត្ត ក្រុមទាំង ១៥នៃតំបន់វាលសណ្តទន្លេ Cuu Long។ ហើយនេះក៏ជាឱកាសដើម្បីប្រជាកសិករធ្វើបច្ចុប្បន្នកម្ម នូវ បច្ចេកទេសថ្មី ព័ត៌មានទីផ្សារ ស្វែងរកផលិតផលសេវាកម្ម និងបច្ចេកវិទ្យាល្អបំផុត បំរើផលិតកម្ម។
នៅក្នុងពិព័រណ៍នេះក៏បានប្រព្រឹត្តទៅព្រឹត្តិការណ៍ Mekong Chef ២០១៧ ក្រោមប្រធានបទ “ទិវាបុណ្យម្ហូបអាហារត្រីត្រាវៀតណាមនិងពន្លឿនពាណិជ្ជកម្ម” សំដៅឧទ្ទេសនាមនិងផ្សព្វផ្សាយនូវផលិតផលត្រីត្រារបស់សហគ្រាសជាមួយនឹងទីផ្សារ៕