ទិដ្ឋភាពនៃពិព័រណ៌ពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា |
ពិព័រណ៍ពាណិជ្ជកម្មអឺរ៉ុបនេះត្រូវបានរៀនចំឡើង សំដៅឧទ្ទេសនាមនិងផ្សព្វផ្សាយនូវផលិតផល ពាណិជ្ជសញ្ញាល្បីឈ្មោះរបស់អឺរ៉ុបដល់អតិថិជនកម្ពុជា ក៏ដូចជាលើកទឹកចិត្តនិងតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងសហគ្រាសនៃភាគីទាំងពីរ។ ចូលរួមក្នុងពិព័រណ៍លើកនេះ មានក្រុមហ៊ុនល្បីឈ្មោះរបស់អឺរ៉ុបចំនួន៧ ចំណុះវិស័យជាមួយចំនួន ដូចជារថយន្ត ធនាគារ ទេសចរណ៍ គ្រឿងសង្ហារឹម អប់រំ សំណង់ ម៉ូដសម្លៀកបំពាក់និងម្ហូបអាហារជាដើម។
អឺរ៉ុបបច្ចុប្បន្ននៅតែផ្តល់ឲ្យកម្ពុជានូវពន្ធអនុគ្រោះពិសេស និងជាទីផ្សារធំបំផុតសម្រាប់ទំនិញនាំចេញរបស់កម្ពុជា ដោយផលិតផលចាំបាច់គឺសម្លៀកបំពាក់ ស្បែកជើង អង្ករនិងកង់។ ពិព័រណ៍ពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាបានប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ គ្រោងនឹងទាក់ទាញអ្នកទស្សនាជាង១០មឺននាក់៕