ពិព័រណ៍ផែនទីវៀតណាមនៅផ្សារណាត់ទេសចរណ៍អន្តរជាតិ ប៊ែរឡាំងឆ្នាំ ២០១៨ |
ក្នុងកម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាម ក្នុងក្របខ័ណ្ឌផ្សារណាត់ទេសចរណ៍អន្តរជាតិ ITB ប៊ែរឡាំង ២០១៨ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១១ មិនានោះ ស្តង់ទំនិញទេសចរណ៍មួយចំនួនរបស់វៀតណាមបានឧទ្ទេសនាមអំពីពិព័រណ៍ផែនទីវៀតណាមជូនទស្សនិកជន។ ក្រៅពីឧទ្ទេសនាម និងផ្សព្វផ្សាយនូវផលិតផលទេសចរណ៍ សេវាកម្ម និងសម្ដែងសិល្បៈប្រពៃណីនោះ ពិព័រណ៍ផែនទីវៀតណាមបានរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយរូបភាពទឹកដី និងមនុស្សវៀតណាម ហើយជួយឲ្យមិត្តភក្តិអន្តរជាតិយល់ដឹងអំពីទេសចរណ៍វៀតណាម ក៏ដូចជាអធិបតេយ្យភាពចំពោះប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម។ ផ្សារណាត់ទេសចរណ៍អន្តរជាតិ ITB ប៊ែរឡាំង ២០១៨ មានការចូលរួមរបស់សហគ្រាស ក្រុមទេសចរណ៍ជាង ១ ហ្មឺន មកពី ប្រទេស និងតំបន់ចំនួន ១៨៩ នៅទូទាំងពិភពលោក៕