ពិព័រណ៍ផែនទីនិងឯកសារអំពីប្រជុំកោះ Hoang Sa និង Truong Sa បានរៀបចំឡើងនៅរដ្ឋធានីហាណូយ

Chia sẻ
(VOVworld) - ពិព័រណ៍លើកនេះបានតាំងបង្ហាញឯក
សារ វត្ថុ វណ្ណកម្មបោះពុម្ភផ្សាយនិងផែនទីជាច្រើន
ដែលទាក់ទិនដោយផ្ទាល់ទៅនឹងបញ្ហាធ្វើអាជីវកម្ម
គ្រប់គ្រង បង្កើតនិងអនុវត្តន៍សិទ្ធិអធិបតេយ្យភាពចំ
ពោះប្រជុំកោះ ទាំងពីរ Hoang Sa និង Truong Sa ក្រោមរាជកាល Nguyen (តាំងពីឆ្នាំ១៨០២ ដល់ឆ្នាំ១៩៤៥) 
ពិព័រណ៍ផែនទីនិងឯកសារអំពីប្រជុំកោះ Hoang Sa និង Truong Sa បានរៀបចំឡើងនៅរដ្ឋធានីហាណូយ - ảnh 1
ទិដ្ឋភាពនៃពិព័រណ៍នេះ។

(VOVworld) - នាព្រឹកថ្ងៃទី២០ វិច្ឆិកា ពិព័រណ៍ផែនទីនិងឯកសារ “Hoang Sa Truong
Sá របស់វៀតណាម-ភស្តុតាងប្រវត្តិសាស្ត្រខាងប្រវត្តិសាស្ត្រនិងគត្តិយុត្តិ” បានប្រា
រព្ធឡើងនៅរដ្ឋធានីហាណូយ។ពិព័រណ៍លើកនេះបានតាំងបង្ហាញឯកសារ វត្ថុ វណ្ណ
កម្មបោះពុម្ភផ្សាយនិងផែនទីជាច្រើនដែលទាក់ទិនដោយផ្ទាល់ទៅនឹងបញ្ហាធ្វើអាជី
វកម្ម គ្រប់គ្រង បង្កើតនិងអនុវត្តន៍សិទ្ធិអធិបតេយ្យភាពចំពោះប្រជុំកោះ ទាំងពីរ
Hoang Sa និង Truong Sa ក្រោមរាជកាល Nguyen (តាំងពីឆ្នាំ១៨០២ ដល់ឆ្នាំ១៩៤៥)
តាមនោះអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំ កោះទាំងពីរនេះ។
ថ្លែងមតិនៅពិធីប្រារព្ធ អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វ ផ្សាយវៀតណាមលោក
 Truong Minh Tuan បានសង្កត់ធ្ងន់ថា៖
“ពិព័រណ៍នេះរួមចំណែកអះអាងនូវគោលជំហរដ៏ត្រឹមត្រូវរបស់វៀតណាម លើក
កំពស់ស្មារតីសាមគ្គីភាព ការទទួលខុសត្រូវរបស់ប្រជាជននៅក្នុងប្រទេស
អាណិកជននៅឯបរទេសក្នុងបុព្វហេតុការពារអធិបតេយ្យភាពកោះសមុទ្រ។
ព្រមទាំង ជួយឲ្យមិត្តភក្តិអន្តរជាតិយល់ច្បាស់អំពីការពិតប្រវត្តិសាស្ត្រ អំពីបំណង
ប្រាថ្នារបស់ប្រជាជនវៀតណាមក្នុងការរក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រខាង
កើតនិងនៅក្នុងតំបន់ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ”។
ពិព័រណ៍នេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២៤ វិច្ឆិកា៕

ប្រតិកម្មទៅវិញ