ពិព័រណ៍តាំងបង្ហាញរូបថត៣០០ផ្ទាំងនិងខ្សែភាពយន្ត៦០ស្ដីពីបណ្ដាជនជាតិក្នុងសហគមន៍អាស៊ាន

Chia sẻ
(VOVWORLD) - ពិព័រណ៍ននេះនឹងអូសបន្លាយដល់ដំណាច់ថ្ងៃទី២៨ ខែតុលា ខាងមុខ ដោយ ឧទ្ទេសនាមទៅកាន់មហាជនអំពីសម្រស់ស្អាតនៃទឹកដី មនុស្សក្នុងសហគមន៍ អាស៊ាន បញ្ហាស្ដីពីកិច្ចការពារបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងបណ្ដាជន ជាតិក្នុងសហគមន៍អាស៊ាន។ 

នាយប់ថ្ងៃទី២៥ ខែតុលា នៅទីក្រុង Nha Trang ក្រសួងព័ត៌មាននិងទូរគ មនាគមន៍វៀតណាមបានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa ប្រារព្ធធ្វើឡើងពិព័រណ៍រូបថតនិងខ្សែភាពយន្តឯកសារស្ដីពីទឹកដី មនុស្ស កិច្ចការពារបរិស្ថាននិងការប្រែប្រួលអាកាសធាតុ និងបណ្ដាជនជាតិក្នុងសហ គមន៍អាស៊ាន។

        ពិព័រណ៍ននេះនឹងអូសបន្លាយដល់ដំណាច់ថ្ងៃទី២៨ ខែតុលា ខាងមុខ ដោយ ឧទ្ទេសនាមទៅកាន់មហាជនអំពីសម្រស់ស្អាតនៃទឹកដី មនុស្សក្នុងសហគមន៍ អាស៊ាន បញ្ហាស្ដីពីកិច្ចការពារបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងបណ្ដាជន ជាតិក្នុងសហគមន៍អាស៊ាន។ ពិព័រណ៍នេះមានការចូលរួមរបស់រូបថតចំនួន៣០០ ផ្ទាំងនិងខ្សែភាពយន្តឯកសារចំនួន៦០ ដែលធ្លាប់ទទួលបានពានរង្វាន់នៃមហោ ស្រពអន្តរជាតិអំពីរូបថតនិងខ្សែភាពយន្តឯកសារ ដែលក្រសួងព័ត៌មាននិង ទូរគមនាគមន៍វៀតណាមបានរៀបចំឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោក Nguyen Dac Tai អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានអោយ ដឹងថា៖

        “រាល់តម្លៃទាំងខាងខ្លឹមសារនិងសិល្បៈនៃពិព័រណ៍នេះនឹងនាំមកនូវចំណេះ ដឹង ការចែករំលែកគ្នារវាងបណ្ដាជនជាតិក្នុងសហគមន៍។ សារដ៏ល្អប្រសើរនៃ សហគមន៍អាស៊ាននឹងរីកសាយភាយទៅកាន់ប្រជាជនក៏ដូចជាភ្ញៀវទេសចរនៅ ក្នុងនិងក្រៅប្រទេសផងដែរ”៕

ប្រតិកម្មទៅវិញ