ពិព័រណ៍ “លោកប្រធាន Souphanouvong -មិត្តភក្តិដ៏ស្និទ្ធិស្នាលរបស់ប្រជាជនវៀតណាម“(រូបថត៖ vnanet.vn) |
ក្នុងឱកាសរំលឹកខួបលើកទី ១១០ ទិវាកំណើតរបស់លោកប្រធាន Souphanouvong (ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ១៩០៩ - ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៩)។ សារមន្ទីហូជីមិញបាមរួមសហការជាមួយ សារៈមន្ទីរ Kaysone Phomvihane រៀបចំពិព័រណ៍ "លោកប្រធាន Souphanouvong -មិត្តភក្តិដ៏ស្និត ស្នាលរបស់ប្រជាជនវៀតណាម"។ ពិព័រណ៍នេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៩ ខែកក្កដា ដល់ពាក់កណ្ដាលខែសីហា ឆ្នាំ ២០១៩។
ពិព័រណ៍នេះបានតាំងបង្ហាញនូវរូបថតចំនួន ១០០ សន្លឹក ឯកសារ និងវត្ថុតាង ដោយឧទ្ទេសនាមដល់មហាជនអំពីសញ្ញាសម្គាល់នៃចំណងមិត្តភាពដ៏ជ្រាលជ្រៅដែលលោកប្រធាន Souphanouvong បានបន្សល់ទុកនៅលើទឹកដីវៀតណាម។ តាមនោះបានបង្ហាញនូវចំណងមិត្តភាពដ៏យូរអង្វែង និងរឹងមាំរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងឡាវ។ ពិព័រណ៍នេះមានផ្នែកចំនួន ៣ គឺការសិក្សារៀនសូត្រ និងធ្វើការងារនៅវៀតណាម - ការចាប់ផ្តើមចំណងមិត្តភាពដ៏ស្មោះសរ (១៩២០ - ១៩៤៥) និងប្រគៀកស្មាគ្នាដើម្បីបុព្វហេតុបដិវត្តន៍វៀតណាមឡាវ - រឹតបន្តឹងចំណងមិត្តភាព(១៩៤៥ - ១៩៩៥) និងចំណង មិត្តភាពពិសេសវៀតណាម - ឡាវ ស្រស់បំព្រងជានិច្ច៕