ពិព័រណ៍ “ផ្លូវទៅកាន់ Dien Bien” រំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu

Chia sẻ

(VOVWORLD) - នេះគឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ដើម្បីអបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤)។

 ពិព័រណ៍ “ផ្លូវទៅកាន់  Dien Bien” រំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu - ảnh 1ស្នាដៃ “បញ្ជូលសមាជិកបក្ខជននៅ Dien Bien Phu” របស់វិចិត្រករ Nguyen Sang  ដាក់តាំងនៅពិព័រណ៍ (រូបថត៖ សារមន្ទីរវិចិត្រសិល្បៈវៀតណាម)

ការតាំងពិព័រណ៌ "ផ្លូវទៅកាន់  Dien Bien" នឹងបើកពីថ្ងៃទី ២៦ ខែមេសា ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៤ នៅសារមន្ទីរវិចិត្រសិល្បៈវៀតណាម លេខ ៦៦  Nguyen Thai Hoc ទីក្រុងហាណូយ។ នេះគឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ដើម្បីអបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤)។

ការតាំងពិព័រណ៌ណែនាំស្នាដៃគំនូរ ក្រាហ្វិក ចម្លាក់ គំនូរព្រាង ផ្ទាំងគំនូរ ចំនួន ៧០ របស់អ្នកនិពន្ធចំនួន ៣៤ នាក់ ដែលត្រូវបាននិពន្ធឡើងក្នុងកំឡុងឆ្នាំ ១៩៤៩ ដល់ឆ្នាំ ២០០៩។ ស្នាដៃដែលដាក់តាំងពិព័រណ៌ត្រូវបានជ្រើសរើសក្នុងសម្រាំងរបស់សារមន្ទីរវិចិត្រសិល្បៈវៀតណាម។ ក្នុងក្របខណ្ឌនៃការតាំងពិព័រណ៌នេះ ក៏មានកម្មវិធី Art Talk ជាមួយប្រធានបទ “ផ្លូវទៅកាន់  Dien Bien”; “អនុស្សាវរីយ៍អំពីវិចិត្រករ យុទ្ធជនពលី To Ngoc Van។ ការតាំងពិព័រណ៍ “ផ្លូវទៅកាន់  Dien Bien” មិនត្រឹមតែបង្ហាញពីការគោរព និងមោទនភាពចំពោះទំព័រមាសនៃប្រវត្តិសាស្ត្រជាតិប៉ុណ្ណោះទេ ថែមទាំងជាការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះជំនាន់វីរបុរស យុទ្ធជនពលី និងអ្នកដែលចូលរួមតស៊ូក្នុងយុទ្ធនាការ Dien Bien Phu ផងដែរ៕

ប្រតិកម្មទៅវិញ