ពិព័រណ៍ “ទិដ្ឋភាព​ថតភាពយន្ត​ គឺជាកេរ្តិ៍ដំណែល និងបេតិកភណ្ឌវប្បធម៌​របស់ហាណូយ”

Chia sẻ
(VOVWORLD) - វិទ្យាស្ថានភាពយន្តវៀតណាមបានរៀបចំការតាំងពិព័រណ៍ “ទិដ្ឋភាពថតភាពយន្ត គឺជាកេរ្តិ៍ដំណែល និងបេតិកភណ្ឌវប្បធម៌របស់ហាណូយ” ចាប់ពីថ្ងៃទី ៨-១២ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃមហោស្រពភាពយន្តអន្តរជាតិហាណូយលើកទី ៦ ។
ពិព័រណ៍ “ទិដ្ឋភាព​ថតភាពយន្ត​ គឺជាកេរ្តិ៍ដំណែល និងបេតិកភណ្ឌវប្បធម៌​របស់ហាណូយ” - ảnh 1ផ្ទះ Thuy Ta ឈុតឆាកពីខ្សែភាពយន្តឯកសារឆ្នាំ ១៩៦៧។

ការតាំងពិព័រណ៍នេះ បានបង្ហាញរូបភាពពិសេសចំនួនជាង ២០០ រូប ដែលត្រូវបានបង្ហាញតាមរយៈ ១៧ pano ដោយប្រធានបទសំខាន់ៗចំនួនពីរ។

នោះគឺការឧទ្ទេសនាមរូបភាពនៅក្នុងខ្សែភាពយន្តដែលមានទិដ្ឋភាពជាកេរ្តិ៍ដំណែល បេតិកភណ្ឌវប្បធម៌របស់ទីក្រុងហាណូយ និងរូបភាពពិសេសនៃទីក្រុងហាណូយតាមរយៈទស្សនៈវិស័យរបស់សិល្បករជាច្រើន ដែលស្រឡាញ់ទីក្រុងហាណូយ។ តាមរយៈស្នាដៃដែលបានតាំងបង្ហាញនៅក្នុងការតាំងពិព័រណ៍នេះ សាធារណជននឹងឃើញទីក្រុងហាណូយមួយដែលមានភាពស្រស់ស្អាតបុរាណ និងស្ងប់ស្ងាត់ ប៉ុន្តែនៅតែមានភាពរឹងមាំនិងអត់ធ្មត់នៅក្នុងខ្សែភាពយន្តឯកសារ និងរឿងរ៉ាវក្នុងទសវត្សរ៍ទី ៦០ និង ៧០ ឬទីក្រុងហាណូយអរិយធម៌និងសប្បុរសធម៌ ដែលកំពុងរីកចម្រើនកាន់តែខ្លាំងឡើងនៅក្នុងស្នាដៃភាពយន្តសម័យផ្លាស់ប្តូរថ្មី និងសមាហរណកម្ម ចាប់ពីទសវត្សរ៍ទី ៨០ រហូតមកដល់ពេលនេះ។ ស្នាដៃជារូបថតសិល្បៈអំពីកេរ្តិ៍តំណែល និងបេតិកភណ្ឌនឹងត្រូវបានរៀបចំតាមលំហូរផ្សាភ្ជាប់ នាំមកជូនសាធារណជននូវការរកឃើញថ្មីដ៏ស្រស់ស្អាតដោយឡែក សុខក្សេមក្សាន្តនៃទីក្រុងអរិយធម៌រាប់ពាន់ឆ្នាំ៕

ប្រតិកម្មទៅវិញ