ពិបាកមានរបត់ណាមួយក្នុងកិច្ចប្រជុំ COP25 (រូបថត៖ AFP/TTXVN) |
កិច្ចប្រជុំ COP25 លើកនេះមានសារៈសំខាន់នៅក្នុងបរិបទសកលលោកកំពុងខិតខំប្រឹងប្រែងចរចាស្តីពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ព្រមទាំងបង្កើនសកម្មភាពដើម្បីទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុ។ អ្នកចូលរួមក្នុងកិច្ចប្រជុំនេះមានប្រមាណ ២៥.០០០ នាក់រួមមានថ្នាក់ដឹកនាំមកពីបណ្តាប្រទេស សហគ្រាស អង្គការសង្គមនិងអង្គការក្រៅរដ្ឋាភិបាល។ កិច្ចប្រជុំ COP25 បានធ្វើឡើងក្នុងបរិបទដែលពិភពលោកនៅតែតស៊ូ ដើម្បីទប់ទល់និងជំនះពុះពារនូវផលវិបាកនៃការប្រែប្រួលអាកាសធាតុកាន់តែកើតមានឡើងយ៉ាងធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ។ របាយការណ៍ជាច្រើនបន្តបន្ទាប់របស់ស្ថាប័នឧតុនិយមនាពេលថ្មីៗនេះ បាន បង្ហាញពីផលវិបាកនៃការប្រែប្រួលអាកាសធាតុ មិនត្រឹមតែជាបញ្ហារយៈពេលវែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវិបត្តិពិភពលោកផងដែរ។
ការរំពឹងទុកគឺធំណាស់ ប៉ុន្តែឱកាសដើម្បីធ្វើឱ្យមានរបត់លេចធ្លោនៅក្នុងកិច្ចប្រជុំនេះគឺមិនមានច្រើននោះទេ។ រហូតមកដល់ពេលនេះ មានតែប្រទេសសរុបចំនួន ៧១ តែប៉ុណ្ណោះដែលភាគច្រើនជាប្រទេសដែលមានការបំភាយឧស្ម័នទាបបានសន្យាថានឹងកាត់បន្ថយការបញ្ចេញឧស្ម័នដល់លេខសូន្យនៅឆ្នាំ ២០៥០។ ប្រទេសធំៗ ដូចជា ចិន ឬឥណ្ឌាទំនងជាពិបាកកំណត់គោលដៅធំជាងមុននៅក្នុងកិច្ចប្រជុំនេះតែម្តង៕