ពន្លឿនសកម្មភាពសហប្រតិបតិ្តការរវាងតុលាការកំពូលនៃវៀតណាមនិងអាមេរិក

Chia sẻ
(VOVworld) - រីឯច្រៅក្រម Ruth Bader Ginsburg បាន
ចែករំលែកនូវបទពិសោធន៍មួយចំនួន ក្នុងការធ្វើ
សកម្មភាពនៃតុលាការកំពូលអាមេរិក ឧទ្ទេសនាម
អំពីដំណើរការនិង បែបបទបណ្ដឹងតវ៉ា លក្ខ័ណ្ទ
បណ្ដឹងឧទ្ធរណ៍ និងការជំនុំជំរះរបស់ចៅក្រមជាដើម ។
ពន្លឿនសកម្មភាពសហប្រតិបតិ្តការរវាងតុលាការកំពូលនៃវៀតណាមនិងអាមេរិក - ảnh 1
(ប្រធានតុលាការប្រជាជនកំពូលវៀតណាមលោក Truong Hoa Binh និងចៅក្រមតុលាការកំពូលអាមេរិកលោកស្រី Ruth Bader Ginsburg (នៅកណ្ដាល) (រូបថត៖Vietnamplus)

(VOVworld) - នាព្រឹកថ្ងៃទី១០ សីហា នៅជំនួបសន្ទនាជាមួយគណៈប្រតិភូនៃតុលា
ការកំពូលអាមេរិកដឹកនាំដោយចៅក្រមតុលាការលោកស្រី Ruth Bader Ginsburg
ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម ប្រធានតុលាការប្រជាជន
កំពូលវៀតណាមលោក Truong Hoa Binh បានលើកសំណើរថា នា ពេលខាងមុខ
ភាគទាំងពីរបន្តបង្កើនកិច្ចសហប្រតិបតិ្តការ ផ្លាស់ប្ដូរបទពិសោធន៍ សំដៅបង្កើន
តម្លាភាពក្នុងសកម្មភាពជំនុំជំរះ បង្កើនការទាក់ទងនឹងយុត្តិធម៌សំរាប់ ប្រជាជន
តាមរយៈការកែទម្រង់សកម្មភាពតុលាការ បណ្ដុះបណ្ដាលចៅក្រមនិងកម្មាភិ
បាលតុលាការជាដើម។

រីឯច្រៅក្រម Ruth Bader Ginsburg បានចែករំលែកនូវបទពិសោធន៍មួយចំនួនក្នុង
ការធ្វើសកម្មភាពនៃតុលាការកំពូលអាមេរិកឧទ្ទេសនាមអំពីដំណើរការនិងបែប
បទបណ្ដឹងតវ៉ា លក្ខ័ណ្ទបណ្ដឹងឧទ្ធរណ៍ និងការជំនុំជំរះរបស់ចៅក្រមជាដើម។
លោកស្រី Ruth Ginsburg មានគោលបំណងថា នាពេលខាងមុខ ភាគទាំងពីរបន្ត
ពន្លឿនសកម្មភាពសហប្រតិបតិ្តការ មុនបង្អស់គឺផ្លាស់ប្ដូរគណៈប្រតិភូសំដៅ
បង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងតុលាការកំពូលនៃប្រទេសទាំងពីរ
វៀតណាមនិងអាមេរិក៕

ប្រតិកម្មទៅវិញ