ស្តង់ទំនិញវៀតណាមនៅពិព័រណ៍ ITB (រូបថត៖ TTXVN) |
នេះជាពិព័រណ៍ទេសចរណ៍ ដែលមានទ្រង់ទ្រាយធំនិងកិត្យានុភាពបំផុតលើពិភពលោក ដែលត្រូវបានរៀបចំ ឡើងជាប្រចាំឆ្នាំ។ សហគ្រាសទេសចរណ៍ចំនួន៥០អង្គភាពនិងតំបន់មួយចំនួន របស់ វៀតណាម បានចូលរួមក្នុងពិព័រណ៍ឆ្នាំនេះ សំដៅផ្សព្វផ្សាយអំពីទេសចរណ៍ វៀតណាម ឧទ្ទេសនាមផលិតផលទេសចរណ៍ បើកទូលាយទីផ្សារនិងស្វែងរក ដៃគូអន្តរជាតិ។
តាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាល្លឺម៉ង់លោក Nguyen Minh Vu បាន អោយដឹងថា ក្នុងឆ្នាំ២០១៨ មានភ្ញៀវទេសចរអាល្លឺម៉ង់ប្រមាណ២៥ហ្មឺននាក់បាន មកដល់វៀតណាម ហើយបរិមាណនេះគ្រោងនឹងបន្តកើនឡើងក្នុងឆ្នាំ២០១៩ ខណៈដែលវៀតណាមនិងអាល្លឺម៉ង់បានបង្ហាញយ៉ាងច្បាស់នូវការប្ដេជ្ញាចិត្តពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរអោយកាន់ តែស៊ីជំរៅថែមទៀត៕