ពន្លឿនការវិនិយោគពី Chennai (ឥណ្ឌា)ចូលមកវៀតណាម

Chia sẻ
(VOVworld)-សន្និសីទ “ឱកាសវិនិយោគនៅវៀតណាម”បានបើកនាថ្ងៃទី១មិថុនា នៅទីក្រុង Chennai ជាមជ្ឈមណ្ឌលឧស្សាហកម្មធំបំផុតនៅភាគអាគ្នេយ៍ប្រទេស ឥណ្ឌា។​ថ្លែងមតិនៅក្នុងសន្និសីទនេះ 

(VOVworld)-សន្និសីទ “ឱកាសវិនិយោគនៅវៀតណាម”បានបើកនាថ្ងៃទី១មិថុនា
 នៅទីក្រុង Chennai ជាមជ្ឈមណ្ឌលឧស្សាហកម្មធំបំផុតនៅភាគអាគ្នេយ៍ប្រទេស
ឥណ្ឌា។​ថ្លែងមតិនៅក្នុងសន្និសីទនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា
លោក Ton Sinh Thanh បានលើកច្បាស់ថា នាពេលថ្មីៗនេះ ការវិនិយោគរបស់
 ឥណ្ឌាចូលវៀតណាមគឺកើនឡើងជាលំដាប់។ ដោយឡែកក្នុងឆ្នាំ២០១៥ កើន
១៧៩% បើប្រៀបនឹងឆ្នាំទៅមិញ​ដោយទទួលបានប្រាក់ចំនួន៥៧០លានដុល្លារ
អាមេរិក។ លោកឯកអគ្គរដ្ឋទូតរូបនេះបានសង្កត់ធ្ងន់ថា វិនិយោគិនឥណ្ឌាកំពុង
ប្រឈមមុខនឹងឱកាសច្រើន ដោយសារវៀតណាមក្លាយទៅជាផ្នែកមួយនៃ សហ
គមន៍សេដ្ឋកិច្ចអាស៊ាន និងចូលរួមរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សំខាន់ៗ
មួយចំនួន ជាពិសេសគឺកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រ ប៉ាស៊ីហ្វិក
(TPP)។​នេះជាសកម្មភាពលើកទី២ស្ថិតក្នុងបណ្តាផែនការពន្លឿន វិនិយោគសេរី
ដោយស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាអនុវត្តក្នុងឆ្នាំ២០១៦៕

ប្រតិកម្មទៅវិញ