កម្មវិធីរត់ប្រណាំងមិត្តភាព “ASEAN Fun Run” នៅលើកោះ Roosevelt ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។។ (រូបថត៖ VOV) |
ព្រឹត្តិការណ៍នេះបានទទួលការឆ្លើយតបពីឯកអគ្គរដ្ឋទូត ប្រធានបេសកកម្ម និងមន្ត្រីជិត ៣០០ នាក់ ព្រមទាំងក្រុមគ្រួសារនៃគណៈប្រតិភូប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងទីម័រខាងកើត ប្រចាំនៅទីក្រុងញូវយ៉ក។ បន្ទាប់ពីបញ្ចប់ការរត់ប្រណាំងដែលមានប្រវែងសរុប ៦,៦៦ គីឡូម៉ែត្រ សមាជិក និងក្រុមគ្រួសារនៃគណៈប្រតិភូចំនួន ១១ បានជួបប្រាស្រ័យនិងរីករាយជាមួយមុខម្ហូបប្រចាំតំបន់ ដែលពោរពេញទៅដោយអត្តសញ្ញាណរបស់វៀតណាម និងប្រទេសសមាជិកអាស៊ានមួយចំនួន។
ឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងមតិក្នុងពិធីបើកព្រឹត្តិការណ៍នេះ។ (រូបថត៖ VOV) |
អញ្ជើញថ្លែងមតិក្នុងពិធីបើកព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងនូវកិត្តិយសដែលបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍រត់ប្រណាំងមិត្តភាពអាស៊ានលើកដំបូងនៅទីក្រុងញូវយ៉ក ដើម្បីអបអរសាទរជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ទើបតែបញ្ចប់នៅប្រទេសឥណ្ឌូនេស៊ី ហើយការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ កំពុងប្រព្រឹត្តទៅនៅប្រទេសកម្ពុជា។ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវក្តីសង្ឃឹមថា សកម្មភាពកីឡាដ៏មានអត្ថន័យនេះនឹងរួមចំណែកក្នុងការរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងគណៈប្រតិភូ ក៏ដូចជាផ្សព្វផ្សាយស្មារតីនៃសហគមន៍អាស៊ាន៕