ទិដ្ឋភាពនៃសន្និសីទកាសែត |
នេះជាការអះអាងរបស់លោក Pham Van Linh អនុប្រធានគណៈកម្មា ធិការឃោសនានិងអប់រំមជ្ឈឹមនិងជាប្រធានគណៈបញ្ជាណែនាំការប្រឡងនៅក្នុង សន្និសីទកាសែត បំផុសការប្រឡងដណ្តើមពានរង្វាន់ទូទាំងប្រទេសស្តីពីព័ត៌មានកិច្ចការបរទេស ២០១៧ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី៣០វិច្ឆិកានៅទីក្រុងហាណូយ។ លោក Pham Van Linh បានឲ្យដឹងថា៖
“ពានរង្វាន់ព័ត៌មានកិច្ចការបរទេសឆ្នាំ២០១៧មានអត្ថន័យសំខាន់ណាស់។ នេះជាឆ្នាំដែល ក្រោយរយៈពេល១០ឆ្នាំ វៀតណាមបានរៀប ចំជាលើកទី២ សន្និសីទកំពូល APEC ហើយក៏ជាឆ្នាំដែលវៀតណាមរំលឹកខួបលើកទី៤០នៃទិវា ចូលរួមអង្គការសហប្រជាជាតិ ៥០ឆ្នាំបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា ជាដើម។ ប្រការនេះសរឲ្យឃើញការចូលរួមយ៉ាងសកម្មរបស់វៀតណាមទៅក្នុង បណ្តាយន្តការអន្តរជាតិក៏ដូចជាធ្វើសមាហរណកម្មអន្តរជាតិ។ នេះជាឱកាស ដើម្បីយើងផ្សព្វ ផ្សាយនូវគោលការណ៍ គោលនយោបាយរបស់វៀតណាម លើគ្រប់វិស័យ ”។
ការប្រឡងដណ្តើមពានរង្វាន់ទូទាំងប្រទេសស្តីពីព័ត៌មានកិច្ចការប្រទេសឆ្នាំ២០១៧ ដោយ គណៈកម្មាធិការឃោសនានិងអប់រំ រួមសហការជាមួយការសែត Nhan Dan បំផុសឡើង។ វណ្ណកម្មត្រូវបានផ្សាយលើមធ្យោបាយសាធារណវៀតណាម និង សារព័ត៌មានបរទេស ក្នុងរយៈពេលពីថ្ងៃទី១មក្ករាឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣១ធ្នូឆ្នាំ ២០១៧ ។ លទ្ធផលនឹងបានប្រកាសនាខែឧសភាឆ្នាំ២០១៨៕