ពិធីអបអរសាទរ​សហគមន៍ជន​វៀតណាមនៅស្លូវ៉ាគីត្រូវបានទទួលស្គាល់ជាជនជាតិភាគតិច​ក្នុងប្រទេសសាមី

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ២៥ ខែសីហា នៅរដ្ឋធានី Bratislava ស្ថានទូតវៀតណាមប្រចាំនៅប្រទេសស្លូវ៉ាគីបានរៀបចំពិធីអបអរសាទរសហគមន៍ជនវៀតណាមនៅស្លូវ៉ាគីត្រូវបានទទួលស្គាល់ជាជនជាតិភាគតិចទី ១៤ នៃប្រទេសសាមី។
ពិធីអបអរសាទរ​សហគមន៍ជន​វៀតណាមនៅស្លូវ៉ាគីត្រូវបានទទួលស្គាល់ជាជនជាតិភាគតិច​ក្នុងប្រទេសសាមី - ảnh 1ការសម្តែងសិល្បៈក្នុងពិធីអបអរសាទរសហគមន៍ជនវៀតណាមនៅស្លូវ៉ាគីត្រូវបានទទួលស្គាល់ជាជនជាតិភាគតិចក្នុងប្រទេសសាមី។ រូបថត៖ VOV-Praha

កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋាភិបាលស្លូវ៉ាគីបានសម្រេចទទួលស្គាល់ជនស្លូវ៉ាគីដើមកំណើតវៀតណាម ជាជនជាតិភាគតិចទី ១៤ នៃប្រទេសនេះ។ មកទល់ពេលនេះ សហគមន៍ជនវៀតណាមនៅស្លូវ៉ាគីគឺជាសហគមន៍ជនវៀតណាមទីពីរនៅលើពិភពលោក(បន្ទាប់ពីសាធារណរដ្ឋឆេក) ដែលត្រូវបានទទួលស្គាល់ជាជនជាតិភាគតិចនៃប្រទេសសាមី។

ពិធីអបអរសាទរ​សហគមន៍ជន​វៀតណាមនៅស្លូវ៉ាគីត្រូវបានទទួលស្គាល់ជាជនជាតិភាគតិច​ក្នុងប្រទេសសាមី - ảnh 2ឯកអគ្គរដ្ឋទូត Nguyen Tuan ថ្លែងមតិក្នុងពិធីនេះ។ រូបថត៖ VOV-Praha

អញ្ជើញថ្លែងមតិក្នុងពិធីអបអរសាទរនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសស្លូវ៉ាគី លោក Nguyen Tuan បានសង្កត់ធ្ងន់ថា ការទទួលស្គាល់របស់រដ្ឋាភិបាលស្លូវ៉ាគីចំពោះសហគមន៍ជនវៀតណាម ក្លាយជាជនជាតិភាគតិចគឺជាការបញ្ជាក់ពីតួនាទីយ៉ាងសកម្មរបស់សហគមន៍ ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសស្លូវ៉ាគី តាមនោះ រួមចំណែកជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ រវាងវៀតណាម និងស្លូវ៉ាគី។ លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា៖ សហគមន៍ជនវៀតណាមនៅស្លូវ៉ាគីនិយាយដោយឡែក និងសហគមន៍ជនវៀតណាមនៅជុំវិញពិភពលោកនិយាយរួម តែងតែខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍន៍សហគមន៍ឲ្យកាន់តែរីកចម្រើន ហើយត្រូវបានរដ្ឋាភិបាលនៃប្រទេសសាមីទទួលស្គាល់និងវាយតម្លៃខ្ពស់៕

ប្រតិកម្មទៅវិញ