ពិធីអបអរសាទរទិវានារីអន្តរជាតិនិងការសម្តែងអាវផាយនៅទីក្រុងហូជីមិញ

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី៣ខែមីនា នៅវិថីដើរថ្មើរជើង Nguyen Hue នៃទីក្រុងហូជីមិញបានរៀបចំកម្មវីធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៩៧៩ នៃការធ្វើកុបកម្មរបស់ព្រះមហា ក្សត្រិយានីពីរអង្គ - Hai Ba Trung និងអបអរទិវានារីអន្តរជាតិថ្ងៃទី៨មីនា។ 
ពិធីអបអរសាទរទិវានារីអន្តរជាតិនិងការសម្តែងអាវផាយនៅទីក្រុងហូជីមិញ - ảnh 1ទិដ្ឋភាពនៃកម្មវិធី (រូបថតៈ VOV) 

នៅក្នុងពិធីនេះ លោកស្រី Nguyen Thi Ngoc Bich ប្រធានសម្ព័នសមាគមនារីទីក្រុង ហូជីមិញបានរំលឹកឡើងវិញ នូវអនុស្សាវរីយ៍រយៈពេល១៩៧៩ឆ្នាំ នៃការធ្វើកុបកម្មរបស់ព្រះមហាក្សត្រិយានីពីរអង្គ - Hai Ba Trung និងខួបលើកទី១០៩ឆ្នាំ នៃទិវានារីអន្តរ ជាតិ ថ្ងៃទី៨ខែមីនាផងដែរ។ តាមរយៈពិធីនេះ គឺចង់បង្ហាញពីមោទនៈភាពនៃស្មារតីតស៊ូដណ្តើមឯករាជ្យនិងសេរីភាព សិទ្ធិបានរស់នៅនិងអនុវត្តន៍សិទ្ធិមនុស្ស។ ជាងនេះទៅទៀតគឺបំណងប្រាថ្នា ចង់បានសង្គមប្រជាធិបតេយ្យ  យុត្តិធម៌និងអរិយ្យធម៌ ដើម្បីនារីគ្រប់រូបមានសិទ្ធទទួលបានសេចក្តីស្រឡាញ់ សិទ្ធិបានគេគោរពក្នុងគ្រប់កាលៈ ទេសៈ។

នៅវិថីដើរថ្មើរជើង Nguyen Hue នេះក៏បានប្រព្រឹត្តទៅពីធីប្រគល់រង្វាន់ប្រឡង “លក្ខណៈស្រស់ស្អាតនៃអាវផាយ” ទីក្រុងហូជីមិញ ឆ្នាំ២០១៩។ ការប្រឡងនេះ ទាក់ទាញការចូលរួមរបស់ប្រជាជននិងភ្ញៀវអន្តរជាតិជាច្រើនកុរះករ។ លោកស្រី Nguyen Thi Ngoc Bich បានឲ្យដឹងថា៖ “អាវផាយវៀតណាមបានរីកសាយភាយក្នុងជីវភាពរស់នៅរបស់ប្រជាជនទីក្រុងហូជីមិញ ហើយព្រឹត្តិការណ៍ពិធីបុណ្យអាវផាយបានបញ្ចូននូវសារមួយគឺ “ខ្ញុំស្រឡាញ់អាវផាយវៀតណាម”។ យើងខ្ញុំមានក្តីសប្បាយយ៉ាងក្រៃលែង ដោយ សារការប្រឡងនេះ បានលើកតម្កើងលក្ខណៈស្រស់ស្អាតជាប្រពៃណីរបស់អាវផាយ ដែលបានរួមចំណែកទៅក្នុងការអភិរក្សនិងពង្រីករាល់តម្លៃវប្បធម៌ប្រពៃណី របស់ជាតិ និងក្លាយទៅជាព្រឹត្តិការណ៍ដ៏វិសេសវិសាលមួយរបស់ទីក្រុងផងដែរ”៕

ប្រតិកម្មទៅវិញ