ទិដ្ឋភាពនៃពិធី |
មុននេះ ៦០ ឆ្នាំ ក្នុងឱកាសរំលឹកខួបលើកទី៥ នៃជ័យជម្នះ Dien Bien Phu និងខួបលើកទី៤ នៃការបង្កើតតំបន់ស្វយ័ត្ន Thai – Meo នោះ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ ១៩៥៩ បក្សភាគ រដ្ឋអំណាចនិងប្រជាជនបណ្តាជនជាតិនៅភាគពាយព្យ មានកិត្តយស ទទួលស្វាគមន៍លោកប្រធានហូជីមិញមកទស្សនកិច្ចផងដែរ។ កាលនោះ នៅឯកីឡាដ្ឋានស្រុក Thuan Chau ជារដ្ឋបាលតំបន់ស្វយ័ត្ន Thai – Meo លោកប្រធានហូជីមិញ បានជួបសំណេះសំណាលជាមួយជនរួមជាតិបណ្តាជនជាតិ កងទ័ពនិងកម្មាភិបាល។ លោកប្រធានហូជីមិញបានស្ងើចសរសើរចំពោះស្នាដៃដែលកងទ័ពនិងប្រជាជនស្រុក Son La ភាគពាយព្យទទួលបានក្នុងប៉ុន្មានឆ្នាំតស៊ូប្រយុទ្ធដើម្បីការពារស្រុកនិងឈានដល់ការឈ្នះលើអាណានិគមបារាំងនៅ Dien Bien Phu រួមចំណែកដណ្តើមឯករាជ្យជូនមាតុប្រទេស។
អញ្ជើញថ្លែងមតិក្នុងពិធី លេខាគណៈកម្មាធិការបក្សខេត្ត Son La លោក Hoang Van Chat បានអះអាងថា អនុវត្តន៍តាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ បក្សភាគ រដ្ឋអំណាច កងកម្លាំងប្រដាប់អាវុធនិងបណ្តាជនជាតិនៅភាគពាយព្យខេត្ត Son La បានពង្រីកកម្លាំងមហាសាមគ្គីបណ្តាជនជាតិដោយឥតឈប់ឈរ រួមចំណែកកសាងជីវភាពវប្បធម៌ថ្មី ពង្រីកសក្កានុពល និងឧត្តមភាព ដើម្បីអភិវឌ្ឍន៍ ហើយសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើនលើគ្រប់ទិដ្ឋភាពនៃជីវភាពសង្គម ដើម្បីក្លាយទៅជាខេត្តដែលមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ក្នុងតំបន់ព្រៃភ្នំភាគខាងជើងវៀតណាម។ នៅក្នុងពិធីនេះបានប្រព្រឹត្តទៅនូវកម្មវិធីសិល្បៈ ផងដែរ៕