ប្រធានរដ្ឋសភា លោក Vuong Dinh Hue ការិយាល័យរដ្ឋសភា ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុង-គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ អុជធូបគោរពវិញ្ញាណក្ខន្ធបុព្វការីជន (រូបថត៖ Vu Hai/tienphong.vn) |
ពិធីថ្វាយព្រះភ្លើងត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកជាមួយនឹងពិធីប្រពៃណី ដូចជា ពិធីដង្ហែ អុជធូប ការបូជា និងសកម្មភាពប្រជាប្រិយជាច្រើន។ កម្មវិធីបានបើក ដោយការសម្តែងរបាំនាគរបស់សិប្បករនៅភូមិ Trieu Khuc (ស្រុក Thanh Tri ជាយទីក្រុងហាណូយ) ដោយមានបំណងប្រាថ្នាចង់បានរដូវអំណោយផល ប្រជាជនសុខសាន្តត្រាននិងប្រទេសជាតិសម្បូររុងរឿង។
កម្មវិធីអុជធូបបើករដូវផ្ការីកត្រូវបានរៀបចំយ៉ាងឱឡារិក រួមជាមួយនឹងពិធីប្រពៃណីជាច្រើន (រូបថត៖ Vu Hai/tienphong.vn) |
ពិធីអុជធូបបើករដូវផ្ការីក គឺជាពិធីប្រចាំឆ្នាំដែលមានអត្ថន័យនៃការក្រឡេកមើលឡើងវិញប្រភពដើម ជីដូនជីតា ឧទ្ទិសកុសលដល់បុព្វការីជន ស្តេចដ៏មានប្រាជ្ញាឈ្លាសវៃដែលមានគុណូបការៈសម្រាប់ប្រទេសជាតិ ហើយទន្ទឹមនឹងនោះ ក៏លើកតម្កើងដល់តម្លៃប្រពៃណីរបស់ថាំងឡុង-ហាណូយ៕