លោក Bui Van Quang លេខារងនៃគណៈកម្មាធិការបក្សនិងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Phu Tho ថ្លែងសារគោរពព្រះវិញ្ញាណក្ខ័ន្ធវបណ្តាស្តេច Hung
|
នាថ្ងៃទី២ មេសា ត្រូវនឹងថ្ងៃទី១០ ខែទីបី តាមច័ន្ទគតិ គឺជាថ្ងៃគម្រប់ខួបនៃការសោយទីវង្គតរបស់ស្តេច Hung។ ពិធីសែនខួបស្តេច Hung ឆ្នាំនេះ មានតែប្រព្រឹត្តទៅពិធីសែនប៉ុណ្ណោះ មិនរៀបចំពិធីបុណ្យឡើយ ប៉ុន្តែនៅតែធានានូវភាពឧឡារិកការគោរពនិងសន្សំសំចៃផង។ ពិធី សែនខួបឆ្នាំនេះ បានប្រព្រឹត្តទៅ នៅពេលដែលប្រទេសទាំងមូលកំពុងប្រមូលផ្តុំកម្លាំងកាយចិត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19។
សម្រាប់ប្រជាជនជាច្រើនរូប ទោះបីជាមិនបានវិលត្រឡប់ទៅកាន់ដំបន់ដីពិសិដ្ឋដើម្បីគោរពព្រះវិញ្ញាណក្ខ័ន្ធស្តេច Hung ក៏ដោយ ក៏ប៉ុន្តែគេក៏សម្តែងនូវការគោរពរៀងៗខ្លួន។ អស់រយៈពេលជាង ៤០ ឆ្នាំមកហើយ ឆ្នាំណាក៏ដូចឆ្នាំណា លោកស្រី Ta Thi Nghinh តែងតែទៅកាន់វិហារ Hung ដើម្បីអុជធូបគោរពព្រះវិញ្ញាក្ខ័ន្ធស្តេច Hung ប៉ុន្តែឆ្នាំនេះ ក្រុមគ្រួសាររបស់លោកស្រីបានធ្វើតាមសេចក្តីណែនាំលេខ ១៦ របស់នាយករដ្ឋមន្រ្តី ដោយអនុវត្តការដាច់ដោយ ឡែក ពីគ្នា ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19។
“នៅឯផ្ទះរបស់ខ្លួន ក្រុមគ្រួសាររបស់ខ្ញុំបានដាក់ស្ពុកបាយមួយ ដោយមាននុំអន្សម នុំ Day ដើម្បីរំលឹកដល់បណ្តាស្ដេចហុងដែលមានគុណូបការៈកសាងប្រទេសជាតិ។ ម្យ៉ាងវិញទៀត ឆ្លើយ តបទៅនឹងការអំពាវនាវរបស់បក្ស រដ្ឋាភិបាលនិងលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានកំណត់ឲ្យនៅដាច់ដោយឡែករយៈពេល ១៥ ថ្ងៃ ដូច្នេះយើងបាននៅផ្ទះដើម្បីចូលរួមកិច្ច ខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត។ ការពារខ្លួនអ្នកក៏ដូចជាចូលរួមចំណែកតូចតាចមួយក្នុងការប្រឆាំងនឹងរោគរាតត្បាត Covid-19 ដែរ”។ នេះបើ យោងតាមការសំណេះសំណាលរបស់លោកស្រី Ta Thi Nghinh។
ក្នុងបរិបទដែលវៀតណាមបានឈានចូលដំណាក់កាលទី ៣ នៃការប្រយុទ្ធប្រឆាំងនឹងរោគរាត ត្បាត អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានចេញសេចក្តីអំពាវនាវដល់ជនរួមជាតិ សមមិត្តនិងយុទ្ធជនទាំងអស់ទូទាំងប្រទេសនិងជនវៀតណាមនៅឯបរទេស សាមគ្គីភាព ឯកភាពនិងធ្វើសកម្មភាព ប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត បានជ្រៀបដល់ បះដូងប្រជាជនវៀតណាមគ្រប់រូប៕