ពិធីសច្ចាប្រនិធានទទួលដំណែងរបស់ប្រធានាធិបតីថ្មីរបស់អ៊ុយក្រែន

Chia sẻ
(VOVworld) – នាថ្ងៃទី ៧ មិថុនា ពិធីសច្ចាប្រនិធានទទួល
ដំណែងរបស់ប្រធានាធិបតី ថ្មីរបស់អ៊ុយក្រែន លោក
 Pyotr Poroshenko ត្រូវបានរៀបចំឡើងនៅរដ្ឋធានី Kiev

ពិធីសច្ចាប្រនិធានទទួលដំណែងរបស់ប្រធានាធិបតីថ្មីរបស់អ៊ុយក្រែន - ảnh 1
ពិធីសច្ចាប្រនិធានទទួលដំណែងរបស់ ប្រធានាធិបតី ថ្មីរបស់អ៊ុយក្រែន លោក Pyotr Poroshenko ត្រូវបានរៀបចំ ឡើងនៅរដ្ឋធានី Kiev (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៧ មិថុនា ពិធីសច្ចាប្រនិធានទទួលដំណែងរបស់
ប្រធានាធិបតី ថ្មីរបស់អ៊ុយក្រែន លោក Pyotr Poroshenko ត្រូវបានរៀបចំ
ឡើងនៅរដ្ឋធានី Kiev ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់
មកពីប្រទេសចំនួន ៥៦ លើពិភព​លោក ក្នុងនោះ មានអនុប្រធានាធិបតី
អាមេរិក លោក Joe Biden ប្រធានសហភាព អឺរ៉ុប (EU) លោក Herman
Van Rompuy និងឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអ៊ុយក្រែន លោក Mikhail
Zurabov។ ថ្លែងមតិនៅពិធីនេះ ប្រធានាធិបតីថ្មីរបស់ អ៊ុយក្រែនបាន
អះអាងថា​៖ ក្នុងឋានៈថ្មីដោយមានការទទួលខុសត្រូវសំខាន់ជាច្រើន
រដ្ឋាភិបាល Kiev នឹងធានាបណ្ដាសិទ្ធិនិងសេរីភាពរបស់ប្រជាជន
អ៊ុយក្រែន គោរព រដ្ឋធម្មនុញ្ញនិងច្បាប់ ព្រមទាំង លើកកំពស់គិត្យានុភាព
របស់ប្រទេសអឺរ៉ុបខាងកើត នេះ។ លោក Poroshenko បានឲ្យដឹងថែម
ទៀតថា៖ អ៊ុយក្រែននឹងចុះហត្ថលេខាលើផ្នែកខ្លឹមសារអំពីសេដ្ឋកិច្ច
ក្នុងកិច្ចព្រមព្រៀងចងសម្ព័ន្ធជាមួយ EU ហើយចាត់ទុកកិច្ចព្រមព្រៀង
នេះគឺជាជំហានដំបូងក្នុងដំណើរការក្លាយទៅជា​សមាជិកជាផ្លូវការរបស់ EU៕

ប្រតិកម្មទៅវិញ