ពិធីលើកសរសើរនិងផ្តល់រង្វាន់ចំពោះយុវជនគំរូវៀតណាមចំនួន ១០ រូបនៅឆ្នាំ ២០២០ ដោយមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញរៀបចំឡើង នាយប់ថ្ងៃទី ២១ ខែមីនា នៅទីក្រុងហាណូយ។ យុវជនគំរូទាំង១០រូបនេះសុទ្ធតែជាគំរូយុវជនឆ្នើមនៅក្នុងវិស័យសំខាន់ៗ សម្រាប់យុវវ័យសម័យថ្មី។ ដូចជា៖ អ្នកគ្រូ Ha Anh Phuong ជាមួយគំរូ “ថ្នាក់រៀនឆ្លងដែន”, លោក Pham Ngoc Anh Tung បានចាប់ផ្តើមអាជីវកម្មរបស់ខ្លួនជាមួយនឹងទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកនៃផលិតផលកសិកម្ម ឬវេជ្ជបណ្ឌិត Tran Anh Tu ដែលបានចូលរួមយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ជាដើម។
នៅក្នុងកម្មវិធី មជ្ឈឹមសម្ព័ន្ធយុវជនក៏បានលើកសរសើរយុវជនឆ្នើមចំនួន ១០ រូបក្នុងឆ្នាំ ២០២០ ក្នុងនោះមានយុវជនវៀតណាមនៅបរទេស ដែលបានបង្ហាញពីទេពកោសល្យរបស់ខ្លួនលើវិស័យជាច្រើន ដូចជា លោក Ninh Duc Hoang Long ជាគំរូឆ្នើមក្នុងសហគមន៍ជនវៀតណាមនៅហុងគ្រីដែលមានទេពកោសល្យខាងតន្ត្រី និងលោក Dang Duc Huy សាស្រ្តាចារ្យកំពុងសាកល្បងនៅសាកលវិទ្យាល័យ Trent ប្រទេសកាណាដា ដែលមានសំណង់ស្រាវជ្រាវជាច្រើនស្តីពីការស្វែងរកប្រភពដើមនៃការបំពុលបរិស្ថាន៕