|
ទីរួមស្រុក Ba Chuc ត្រូវបានទទួល ស្គាល់ជាកេរ្តិ៍តំណែលប្រវត្តិសាស្ត្រថ្នាក់រដ្ឋនាឆ្នាំ ១៩៨០ ដែលទាក់ទាញភ្ញៀវ ទេសចរណ៍ក្នុងនិងក្រៅប្រទេសជាច្រើនកុះករមកទស្សនា។ (Image: Vietnam+) |
(VOVworld) – ពិធីរំលឹកវិញ្ញាណខ័ណ្ឌជនស៊ីវិលចំនួន ៣ ពាន់នាក់នៅទីរួមស្រុក
Ba Chuc ស្រុក Tri Ton ខេត្ត An Giang (ភាគខាងត្បូងវៀតណាម) ដែលត្រូវបាន
សម្លាប់ដ៏ឃោរឃៅពីពួកប្រល័យពូជសាសន៍ ប៉ូល ពត អៀងសារី ក្នុងសង្គ្រាម ភាគខាងនីរតីវៀតណាមនាឆ្នាំ ១៩៧៨ បានប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ
គឺថ្ងៃទី ១៥ និងទី ១៦ មេសា ឆ្នាំ ២០១៤។ ថ្នាក់ដឹកនាំ ខេត្តនិងប្រជាជនជាច្រើន
កុះករបានចូលរួមពិធីនេះ។ ទីរួមស្រុក Ba Chuc គឺជាទីរួមស្រុកដែលស្ថិតនៅ
ខ្សែព្រំដែនជាមួយខេត្ត តាកែវ របស់កម្ពុជា។ ទីរួមស្រុក Ba Chuc ត្រូវបានទទួល ស្គាល់ជាកេរ្តិ៍តំណែលប្រវត្តិសាស្ត្រថ្នាក់រដ្ឋនាឆ្នាំ ១៩៨០ ដែលទាក់ទាញភ្ញៀវ ទេសចរណ៍ក្នុងនិងក្រៅប្រទេសជាច្រើនកុះករមកទស្សនា។ នាឆ្នាំ ២០១៣
ខេត្ត An Giang បានបើកការដ្ឋានសងសង់មណ្ឌលកេរ្តិ៍តំណែលប្រវត្តិសាស្ត្រផ្នូរ
Ba Chuc ថ្មី ដោយមានផ្ទៃដីចំនួន ៥ ហិកតា៕