ពិធីរំលឹកវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្រ្តីលោក Nguyen Van Khai ត្រូវបាន រៀបចំឡើងយ៉ាងមហោឡារឹក

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី២២ មីនា ពិធីរំលឹកវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្រ្តីវៀតណាម លោក Phan Van Khai ត្រូវបានរៀបចំឡើងយ៉ាងមហោឡារឹកនៅសាលប្រជុំ Thong Nhat ទីក្រុងហូជីមិញ តាមបទដ្ឋាននៃពិធីកាន់ទុក្ខថ្នាក់ជាតិ។ 
ពិធីរំលឹកវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្រ្តីលោក Nguyen Van Khai ត្រូវបាន រៀបចំឡើងយ៉ាងមហោឡារឹក - ảnh 1 ពិធីរំលឹកវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្ត្រីលោក Phan Van Khai


នាព្រឹកថ្ងៃទី២២ មីនា ពិធីរំលឹកវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្រ្តីវៀតណាម លោក Phan Van Khai ត្រូវបានរៀបចំឡើងយ៉ាងមហោឡារឹកនៅសាលប្រជុំ Thong Nhat ទីក្រុងហូជីមិញ តាមបទដ្ឋាននៃពិធីកាន់ទុក្ខថ្នាក់ជាតិ។ អគ្គលេខា បក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នាយករដ្ឋមន្រ្តីលោកNguyen Xuan Phuc ប្រធានរដ្ឋ សភាលោកស្រី Nguyen Thi Kim Ngan តំណាងរណសិ្សមាតុភូមិ តំណាង ប្រទេសឡាវ តំណាងក្រសួង ស្ថាប័ននានានិងប្រជាជនយ៉ាងច្រើនកុះករ បាន ចូលរួមពិធីរំលឹកវិញ្ញាណក្ខ័ន្ធលោក Phan Van Khai។

        ថ្លែងវិប្បយោគកថាក្នុងពិធីនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលជាង៧០ឆ្នាំធ្វើសកម្មភាពបដិវត្តន៍ តាំងពីចូលរួម ចលនាបដិវត្តន៍នៅស្រុកកំណើត Hooc Mon រហូតដល់ពេលកាន់តំណែងជាអ្នក ដឹកនាំរដ្ឋាភិបាលនោះ ជីវិតរបស់អតីតនាយករដ្ឋមន្រ្តីលោក Phan Van Khai បានភ្ជាប់នឹងបុព្វហេតុតស៊ូដណ្ដើមឯករាជ្យ ឯកភាពប្រទេសជាតិ ក៏ដូចជាបុព្វ ហេតុផ្លាស់ប្ដូរថ្មី កសាងនិងការពារមាតុប្រទេស នាំប្រទេសជាតិឈានឡើង កសាងលទ្ធិសង្គមនិយម។ លោក Nguyen Phu Trong បានអះអាងថា៖

“ក្នុងរយៈពេលដ៏យូរអង្វែងធ្វើសកម្មភាពបដិវត្តន៍និងកាន់តំណែងសំខាន់ៗរបស់បក្សនិងរដ្ឋ ទោះបីក្នុងឋានៈណាក៏ដោយ អតីតនាយករដ្ឋមន្រ្តីលោក Phan Van Khai សុទ្ធតែស្មោះត្រង់ជានិច្ចជាមួយគោលដៅបដិវត្តន៍របស់បក្ស។ លោកជានិច្ចកាលធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីរក្សា បង្កើនសាមគ្គីភាព ឯកភាពក្នុងបក្ស កសាងបក្សឲ្យកាន់តែរឹងមាំនិងស្មោះត្រង់ ជានិច្ចកាលដាក់ផលប្រយោជន៍របស់បក្ស របស់ប្រទេសជាតិ របស់ប្រជាជនជាចម្បង ហើយត្រូវបានប្រជាជនវៀតណាមទាំងមូលជឿទុកចិត្តស្រឡាញ់និងមិត្តភក្តិអន្តរជាតិគោរពរាប់អាន”។   

      លោកអគ្គលេខាបានថ្លែងក្ដីរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុតទៅកាន់ក្រុមគ្រួសារ និងសាច់ញ្ញាតិរបស់អតីតនាយករដ្ឋមន្រ្តីលោក Phan Van Khai។   

ពិធីរំលឹកវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្រ្តីលោក Nguyen Van Khai ត្រូវបាន រៀបចំឡើងយ៉ាងមហោឡារឹក - ảnh 2 ប្រជាជនវៀតណាមយ៉ាងច្រើនកុះករមកគោរពវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្រ្តីលោក Phan Van Khai នៅខាងក្រៅសាលប្រជុំ Thong Nhat

      លោក Phan Van Khai លាចាកលោកនាវេលាម៉ោង១កន្លះថ្ងៃទី១៧ មីនា នៅស្រុកកំណើត។ ក្នុងរយៈពេល២ថ្ងៃប្រព្រឹត្តទៅពិធីគោរពវិញ្ញាណក្ខ័ន្ធ មាន គណៈប្រតិភូសរុបជាង២០០០ដោយមនុស្សចំនួន១០៨ពាន់នាក់ បានមកគោរព វិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្រ្តីលោក Phan Van Khai នៅស្រុកកំណើត នៅ សាលប្រជុំ Thong Nhat ទីក្រុងហូជីមិញ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ រដ្ឋធានីហាណូយ និងនៅស្ថានទូតវៀតណាមប្រចាំឯបរទេសជាច្រើន។  

       ពិធីបញ្ចុះសពអតីតនាយករដ្ឋមន្រ្តីលោក Phan Van Khai ត្រូវបានរៀបចំ ឡើងនាថ្ងៃដដែល នៅស្រុកកំណើតគឺឃុំ Tan Thong Hoi ស្រុក Cu Chi ទីក្រុងហូជីមិញ៕

ប្រតិកម្មទៅវិញ