(VOVworld) - ពិធីគោរពនិងពិធីរំលឹកវិញ្ញណក្ខ័ន្ទអ្នកបើកយន្តហោះចំនួន២នោះគឺវរ
សេនីយ៍ឯកបម្រុង Le Van Nghia និងអនុសេនីយ៍ឯក Nguyen Anh Tu នៃកងវរសេនា
ធំលេខ៩៣៧ ដែលបានពលីជីវិតក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះចម្បាំង SU-២២ នៅ
តំបន់សមុទ្រ Binh Thuan បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៣ ឧសភា នៅទីក្រុងហូជី
មិញ ភាគខាងត្បូងវៀតណាម។នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung រដ្ឋមន្ត្រីក្រសួងការពារប្រទេសនាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្រ្តី
ក្រសួងនគរបាលនាយឧត្តមសេនីយ៍ Tran Dai Quang និងថ្នាក់ដឹកនាំបក្ស រដ្ឋជាច្រើន ទៀតបានផ្ញើរតម្រងផ្ការំលែកទុក្ខជាមួយក្រុមគ្រួសារយុទ្ធជនពលីទាំង២នោះ។
សរសេរក្នុងសៀវភៅកាន់ទុក្ខនៅពិធីគោរពវិញ្ញាណក្ខ័ន្ទ ឧត្តមសេនីយ៍ឯក Nguyen
Thanh Cung អនុរដ្ឋមន្រ្តីក្រសួង ការពារប្រទេស បានសង្កត់ធ្ងន់ថា ពលីកម្មរបស់
នាយទាហានកងទ័ពប្រជាជនវៀត ណាមទាំង២រូបនេះ បានបន្សល់ទុកមកនូវគំរូ
ដ៏ថ្កុំថ្កើងសំរាប់កម្មាភិបាល យុទ្ធជននៃកងទ័ពទាំង មូលនិយាយរួមនិងផ្នែកទ័ព
ជើងអាកាសនិយាយដោយឡែក រួមចំណែកពង្រីកប្រពៃ ណីដ៏រុងរឿងរបស់កង
ទ័ពប្រជាជនវៀតណាមអង់អាចក្លាហានក្នុងបុព្វហេតុកសាងនិងការពារមាតុ
ប្រទេស៕