ពិធីរំលឹកទិវាអន្តរជាតិយូហ្គាលើកទី៤

Chia sẻ
(VOVWORLD) -នាយប់ថ្ងៃទី ១៦ ខែមិថុនា នៅរដ្ឋធានីហាណូយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំ វៀតណាម លោក Parvathaneni Harish សហការជាមួយក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម និងគណៈកម្មាធិការប្រជាជនរដ្ឋធានីហាណូយ បាន ប្រារព្ធទិវាអន្តរជាតិយូហ្គាលើកទី៤នៅវៀតណាម។
ពិធីរំលឹកទិវាអន្តរជាតិយូហ្គាលើកទី៤ - ảnh 1 ពិធីរំលឹកទិវាអន្តរជាតិយូហ្គាលើកទី៤

អញ្ចើញថ្លែងមតិក្នុងពិធីបើកព្រឹត្តិការណ៍នេះលោក Parvathaneni Harish បាន សង្កត់ធ្ងន់ថាក្នុងរយៈពេល២ឆ្នាំកន្លងទៅយូហ្គាបានក្លាយទៅជាកីឡាពេញនិយមនៅវៀតណាម។នេះគឺជាខ្សែតភ្ជាប់យ៉ាងខ្លាំងក្លារវាងប្រជាជនវៀតណាមនិងឥណ្ឌាដើម្បីទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ ក្រោយពីពិធី បើកនេះ ប្រជាជនចំនួន ១២០០ នាក់បានចូលរួមការសំដែងយូហ្គា រួមគ្នានិងទស្សនាការសំដែងដន្ត្រីពីក្រុមសិល្បករមកពីឥណ្ឌាខាងឦសាន។ ក្នុង ឱកាសទិវាអន្តរជាតិយូហ្គាលើកទី ៤  នេះដែរ នាព្រឹកថ្ងៃទី១៧ខែមិថុនា គ្រូបង្វឹក និងសិក្ខាកាមយូហ្គាចំនួន៨០០នាក់មកពីក្លឹបចំនួន៣០នៅខេត្តទីក្រុងភាពខាងជើងវៀតណាមជាច្រើនបានចូលរួមការសំដែង យូហ្គារួមគ្នានៅខេត្ត Quang Ninh។ ប្រធានសហព័ន្ធយូហ្គាវៀតណាមលោក Vu Trong Loi បានឲ្យដឹងថា៖

“ឆ្នាំនេះ មានតំបន់មូលដ្ឋានជាច្រើនបានរៀបចំសកម្មភាពជួយជ្រោមជ្រែងចំពោះ ទិវាអន្តរជាតិយូហ្គាប្រកបដោយប្រសិទ្ធភាព។ ខេត្ត Quang Ninh បានរៀបចំ កម្មវិធីដោយមានអត្ថន័យដ៏ថ្លៃថ្លាណាស់ ហើយប្រការនេះបានជួយឲ្យអ្នកហ្វឹក ហាត់មានទិសដៅធ្វើសកម្មភាពរបស់ខ្លួនឲ្យបានត្រឹមត្រូវនឹងយូហ្គា នោះគឺជាការ ហាត់ពត់លត់ដំឲ្យរាងកាយ ស្មារតី និង មានមនសិការទទួលខុសត្រូវចំពោះ សហគមន៍ផងដែរ “៕

ប្រតិកម្មទៅវិញ