ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨២ទិវារំដោះភូមិភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ

Chia sẻ
(VOV)_នាថ្ងៃទី២៧មេសា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីរំលឹកខួប​អនុស្សាវរីយ៍លើកទី៤២ទិវារំដោះភូមិភាពខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ ​(ថ្ងៃទី៣០មេសាឆ្នាំ១៩៧៥-ថ្ងៃទី៣០មេសាឆ្នាំ២០១៧) ​និងពិធីចេញផ្សាយសៀវភៅ​ឯកសារប្រវត្តិសាស្ត្រ​ ក្រោមចំណងជើងថា”កំណត់ហេតុសង្គ្រាម១-២-៣-៤.៧៥​”
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨២ទិវារំដោះភូមិភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ - ảnh 1
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨២ទិវារំដោះភូមិភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ

(VOV)_នាថ្ងៃទី២៧មេសា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីរំលឹកខួប​អនុស្សាវរីយ៍លើកទី៤២ទិវារំដោះភូមិភាពខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ ​(ថ្ងៃទី៣០មេសាឆ្នាំ១៩៧៥-ថ្ងៃទី៣០មេសាឆ្នាំ២០១៧) ​និងពិធីចេញផ្សាយសៀវភៅ​ឯកសារប្រវត្តិសាស្ត្រ​ ក្រោមចំណងជើងថា”កំណត់ហេតុសង្គ្រាម១-២-៣-៤.៧៥​”​ ​(ភាសាវៀតណាមនិងភាសាអង់គ្លេស)។ ថ្លែងមតិនៅទីនេះ អគ្គ​នាយកវិទ្យុ​សម្លេងវៀត​ណាម លោក Nguyen The Ky បានអះអាងថា៖ ទិវាជ័យជំនះថ្ងៃទី៣០​មេសាឆ្នាំ​១៩៧៥​ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់មនុស្សលោក រួមចំណែករំដោះប្រទេសជាតិ​ ឯកភាពប្រទេសជាតិ  នាំវៀតណាមឈានចូលដំណាក់កាលថ្មី ប្រកបដោយឯករាជ ​ឯកភាព  ប្រជាជន សម្បូរ ធូធារ ប្រទេសជាតិខ្លាំងមាំមួន។​ស្ដីអំពីសៀវភៅ​  ”កំណត់​ហេតុ​សង្គ្រាម ១-២-៣-៤.៧៥”​ ​របស់អ្នកកាសែត Tran Mai Hanh អគ្គ​នាយកវិទ្យុសម្លេង​វៀតណាម លោក Nguyen The Ky បានសង្កត់ធ្ងន់ថា៖

          “អាចនិយាយបានថា សៀវភៅ”កំណត់ហេតុសង្គ្រាម១-២-៣-៤.៧៥”​ ​ជាសៀវភៅ​ប្រវត្តិ​សាស្ត្រ  ជាក់ស្ដែងនិងរស់រវើក។ សៀវភៅនេះបានតាក់តែងឡើងយ៉ាងហ្មត់ចត់​ ស្រាវជ្រាវឯកសារជាច្រើន កម្រមាន និងបានជួបជាមួយសាក្សីជាច្រើនរូប៕”

ប្រតិកម្មទៅវិញ