|
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អូស្ត្រាលី។ |
VOV-នាយប់ថ្ងៃទី២មិនានៅរោងមហោស្រពធំទីក្រុងហាណូយបាន
ប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-
អូស្ត្រាលី (ទី២៦កុម្ភៈ) ជាមួយកម្មវិធីសិល្បៈពិសេសរបស់រោងមហោស្រពរបាំ
Bangarra ជាអង្គភាពទស្សនីយភាពជួរមុខរបស់អូស្ត្រាលី។ ថ្លែងមតិនៅពិធី
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាមលោក Hugh Borrowman បានលើក
ច្បាស់ថាកម្មវិធីសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកនេះបានបង្ហាញភាពទូលំ
ទូលាយនិងរីកធំធាត់ក្នុងទំនាក់ទំនងទទ្វេភាគី។ រីឯរដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Pham Binh Minh ក៏អះអាងដែរថា៖
“ខ្ញុំជឿជាក់រឹងមាំថាជាងនឹងរាល់លទ្ធផលដែលទទួលបានជាមួយការរួមចិត្តនិងប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរអនាគតរបស់ទំនាក់
ទំនងដៃគូរលើគ្រប់វិស័យរវាងវៀតណាមនិងអូស្ត្រាលីនឹងកាន់តែបានពង្រីកឆ្ពោះ
ទៅកំពស់ថ្មីដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសនីមួយៗរួមចំណែកឲ្យ
សន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅដំបន់និងលើសកលលោក៕”