ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣៦នៃទិវាជ័យជំនះក្នុងការតស៊ូការពារព្រំដែនទិសនីរតី

Chia sẻ
 (VOV)_​នាព្រឹកថ្ងៃទី៦ មករា នៅទីក្រុងហូជីមិញភាគខាងត្បូងវៀត​ណាម​បានប្រព្រឹត្តទៅជំនួប​ប្រាស្រ័យក្នុងឱកាស​រំលឹកខួបអនុស្សាវរីយ៍លើកទី៣៦នៃទិវាជ័យជំនះក្នុងការតស៊ូការពារ​ព្រំដែនខាងនីរតីនិងទិវាជ័យជំនះរបស់កងទ័ពនិងប្រជាជនកម្ពុជា​លើរបបប្រល័យពូជសាសន៍
 ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣៦នៃទិវាជ័យជំនះក្នុងការតស៊ូការពារព្រំដែនទិសនីរតី - ảnh 1
 ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣៦នៃទិវាជ័យជំនះក្នុងការតស៊ូការពារព្រំដែនទិសនីរតី

(VOV)_​នាព្រឹកថ្ងៃទី៦ មករា នៅទីក្រុងហូជីមិញភាគខាងត្បូងវៀត​ណាម​បាន
ប្រព្រឹត្តទៅជំនួប​ប្រាស្រ័យក្នុងឱកាស​រំលឹកខួបអនុស្សាវរីយ៍លើកទី៣៦នៃទិវាជ័យ
ជំនះក្នុងការតស៊ូការពារ​ព្រំដែនខាងនីរតីនិងទិវាជ័យជំនះរបស់កងទ័ពនិងប្រជាជន
កម្ពុជា​លើរបបប្រល័យពូជសាសន៍ (ថ្ងៃទី៧មករាឆ្នាំ ១៩៧៩-ថ្ងៃទី៧មករា​ឆ្នាំ​២០១៤)​។ 
ថ្លែងមតិនៅទីនេះ លោក ស៉ុមសុខម អគ្គកុងស៊ុលកម្ពុជាប្រចាំ​នៅទីក្រុងហូជីមិញ 
បានលើកច្បាស់ថា៖

          “ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកនេះគឺសំដៅរំលឹក​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ
មានអត្ថន័ដ៏សែនសំខាន់។ នោះគឺជាជ័យជំនះរបស់ប្រជាជាតិទាំងពីរ កម្ពុជានិងវៀត
ណាម។ រាល់សមិទ្ធិផលដែលប្រជាជនកម្ពុជាទទួលបានមិនអាចកាត់ផ្ដាច់ចេញបាន
ការជួយឧបត្ថម្ភដ៏ថ្លៃថ្នូរពីរដ្ឋាភិបាល ​កងទ័ពនិងប្រជាជនវៀតណាម។ ពីនោះយើង
អាចអះអាងបានថា៖គ្មានអ្នកណាអាចបំផ្លែងបានប្រវត្តិសាស្ត្រ ជាពិសេសគឺចំណង
សាមគ្គីភាព មិត្តភាពជាប្រពៃណីដ៏រឹងមាំរវាងប្រជាជននៃប្រទេសទាំង២វៀតណាម
និងកម្ពុជាបានឡើយ។”

          នៅទីនេះ បណ្ដាដំណាងសុទ្ធតែបានអះអាងថា៖ថ្ងៃទី៧ មករាឆ្នាំ​១៩៧៩ បាន
ចូលក្នុងប្រវត្តិសាស្ត្រ ដូចជាសញ្ញាក្រហមនៃស្មារតី​សាមគ្គីភាពអន្តរជាតិដ៏ភ្លឺស្វាង 
ស្មោះត្រង់ របស់ចំណងមិត្តភាពជាពិសេស​រវាងប្រជាជាតិទាំងពីរវៀតណាមនិងកម្ពុជា៕

ប្រតិកម្មទៅវិញ