លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ដាក់កម្រងផ្កានៅវិមានមិត្តភាពវៀតណាម - កម្ពុជា នៅទីក្រុងភ្នំពេញ។ (រូបថត៖ អ្នកយកព័ត៌មាន/VOV-ភ្នំពេញ) |
ក្នុងឱកាសរំលឹកខួបលើកទី ៧៦ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៤៧ - ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣) នាថ្ងៃទី ២៧ កក្កដា ស្ថានទូត វៀតណាមតំណាងសហគមន៍ជន
វៀតណាមនៅកម្ពុជា និងតំណាង ក្រសួងការពារជាតិ កម្ពុជា បានមកអុជធូបទទៀន និងដាក់កម្រងផ្កា នៅវិមានមិត្តភាពវៀតណាម-កម្ពុជា នៅរាជ ធានីភ្នំពេញ។
ក្នុងពិធីនេះ គណៈប្រតិភូបានស្មឹងស្មាតមួយនាទី ដើម្បីរំលឹកដល់គុណូបការៈ របស់វីរយុទ្ធជនពលី
វៀតណាម ជាពិសេសកម្មាភិបាល និងយុទ្ធជននៃកងទ័ពស្ម័គ្រចិត្ដ វៀតណាមដែលបានលះបង់ជីវិតឬមួយផ្នែកនៃសាច់ស្រស់ឈាមស្រស់របស់ខ្លួននៅកម្ពុជាក្នុងសម័យសង្គ្រាម ដើម្បីជួយប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងរួម ចំណែកពូនជ្រុំចំណងមិត្តភាពប្រពៃណី និងសាមគ្គីភាពរវាងប្រជាជននៃប្រទេស ទាំងពីរ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Nguyen Huy Tang បានសង្កត់ធ្ងន់ថា៖ “នេះជាព្រឹត្តិការណ៍ដ៏មានអត្ថន័យសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ហើយក៏ ជាព្រឹត្តិការណ៍ដែលរួមចំណែកអប់រំមនុស្សជំនាន់ក្រោយនៃប្រជាជាតិទាំងពីរ ដើម្បី បន្តពង្រីកប្រពៃណីនៃទំនាក់ទំនងល្អប្រសើរ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង រួមដៃគ្នាកសាង និងអភិវឌ្ឍន៍ប្រទេសទាំងពីរ វៀតណាម-កម្ពុជា ឱ្យកាន់តែរីកចម្រើន”។
គណៈប្រតិភូក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ យន្ត មីន ចូលរួមក្នុងពិធី។ (រូបថត៖ អ្នកយកព័ត៌មាន/VOV-ភ្នំពេញ) |
តាងនាមគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ដែលអញ្ជើញចូលរួមក្នុងពិធី នេះ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ប្រជាជនកម្ពុជាម្នាក់ៗតែងតែដឹងគុណចំពោះវៀតណាម ដែលបានជួយ រំដោះកម្ពុជា ហើយសហការជាមួយកម្ពុជា ដើម្បីកម្ទេចពួកប្រល័យពូជសាសន៍៕