ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងនាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក Phan Van Giang ជូនអំណោយដល់ប្រជាជនដែលមានគុណូបការៈនិងយុទ្ធជនពិការរងជំងឺ (រូបថត៖ Thong Nhat/TTXVN) |
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួម និងថ្លែងមតិក្នុងពិធីផងដែរ។ អញ្ជើញចូលរួមក៏មានវត្តមានអតីតប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan; អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោក Tran Thanh Man; ប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការផ្ទៃក្នុងលោក Phan Dinh Trac; លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារជាតិ; លេខាគណៈកម្មាធិការបក្សហាណូយ លោក Dinh Tien Dung រួមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិមមួយចំនួន និងប្រតិភូចំនួន ៤៥០ នាក់ តំណាងឱ្យប្រជាជនជិត ១០ លាននាក់ដែលមានគុណូបការៈនិងសាច់ញាត្តិជនមានគុណូបការៈទូទាំងប្រទេស។
អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះគំរូជាច្រើនក្នុងគ្រួសារយុទ្ធជនពិការ យុទ្ធជនពលី និងគ្រួសារគោលនយោបាយដែលបានពុះពារក្នុងស្ថានភាពលំបាក បង្កើតមុខរបរល្អ ថែទាំឪពុកម្តាយចាស់ជរា ចិញ្ចឹមកូន និងចៅៗធំដឹងក្តី។ ទន្ទឹមនឹងនោះ ចូលរួមយ៉ាងសកម្មក្នុងការកសាងប្រព័ន្ធនយោបាយនៅមូលដ្ឋាន យុទ្ធនាការស្នេហាជាតិ និងចលនានៅតាមមូលដ្ឋាន ការជួយទំនុកបម្រុងគ្នានាគ្រាលំបាក ផ្សព្វផ្សាយសេចក្ដីស្រឡាញ់ និងក្ដីមេត្តាក្នុងសង្គម។ អនុវត្តន៍តាមមរតក៌សាសសន៍របស់ប្រធានហូជីមិញ គោលការណ៍ណែនាំជាច្រើនរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋស្តីពីការអាទិភាពចំពោះអ្នកដែលមានគុណូបការៈត្រូវបានផ្សព្វផ្សាយ អនុវត្តន៍ស្របគ្នា គ្រប់ជ្រុងជ្រោយ និងពិពិធកម្ម រួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនមានគុណូបការៈ សាច់ញាត្តិរបស់ជនមានគុណូបការៈចំពោះបដិវត្តន៍ជាបណ្តើរៗ។
ដើម្បីអនុវត្តន៍ការងារតបស្នងសងគុណប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ លោកប្រធានរដ្ឋបានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមូលដ្ឋានបន្តផ្សព្វផ្សាយគោលនយោបាយរបស់បក្ស និងរដ្ឋ ចំពោះយុទ្ធជនពិការ គ្រួសារយុទ្ធជនពលី។ ទន្ទឹមនឹងនោះ អនុវត្តន៍បានល្អនូវគោលនយោបាយអនុគ្រោះចំពោះប្រជាជនដែលមានគុណូបការៈ កសាងសង្គមមួយដែលសម្បូរដោយទឹកចិត្តមេត្តាធម៌និងមនុស្សធម៌ ពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល រួមចំណែកពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនលើ បក្ស និងរដ្ឋ៕