ទិដ្ឋភាពនៃពិធី |
អញ្ជើញចូលរួមក្នុងពិធី មានវត្តមានប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan; អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Bounnhang Vorachit និងគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រួមទាំងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋរបស់វៀតណាមនិងឡាវ ក៏ដូចជា អតីតយុទ្ធជនស្ម័គ្រចិត្តនិងជំនាញការវៀតណាមនៅឡាវផងដែរ។
អញ្ជើញថ្លែងមតិក្នុងពិធី នាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក Ngo Xuan Lich បានចាត់ទុកថា និមិត្តរូបដ៏ខ្ពង់ខ្ពស់មួយ ក្នុងទំនាក់ទំនងសាមគ្គីភាពពិសេស សម្ព័ន្ធភាពប្រយុទ្ធវៀតណាម-ឡាវ ក្នុងការប្រយុទ្ធជាមួយចក្រព័ត្តអាមេរិក គឺខ្សែផ្លូវ Truong Son - ផ្លូវហូជីមិញរឿងព្រេង។ ឈានចូលដំណាក់កាលថ្មី ដំណាក់កាលកសាងប្រទេសជាតិនិងការពារមាតុភូមិនោះ យោងតាមសេចក្តីសំណូមពររបស់បដិវត្តន៍ឡាវ មជ្ឈឹមបក្សនិងក្រសួងការពារប្រទេសវៀតណាមបានប្រគល់ភារកិច្ចចំពោះអង្គភាពកងទ័ពស្មគ្រចិត្តនិងជំនាញការវៀតណាម លើគ្រប់វិស័យទៅជួយឡាវ ជំនះពុះពាររាល់ផលវិបាកនៃសង្គ្រាម ការពាររឹងមាំឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដីរបស់ឡាវ នាំមកសន្តិភាពនិងសុភមង្គលជូនប្រជាជនឡាវផងដែរ។
នាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីក្រសួងការពារប្រទេសលោក Ngo Xuan Lich អញ្ជើញថ្លែងក្នុងពិធី |
នាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីក្រសួងការពារប្រទេសលោក Ngo Xuan Lich បានអះអាងថា៖ “ឆ្លងកាត់ពីសង្គ្រាមដ៏លំបាកលំបិនជាច្រើនដើម្បីប្រឆាំងនឹងពួកអាណានិគមបារាំងនិងចក្រពត្តិនិយមអាមេរិក ក៏ដូចជាក្នុងការកសាងនិងការពារមាតុ ភូមិរបស់ប្រជាជនវៀតណាមនិងឡាវនោះ ជំនាន់កម្មាភិបាល យុទ្ធជនស្ម័គ្រចិត្តនិងជំនាញការវៀតណាមនៅឡាវបានជ្រួតជ្រាបនូវពាក្យទូន្មាន របស់លោកប្រធានហូជី មិញ ដោយប្រកាន់ខ្ជាប់ស្មារតីអន្តរជាតិអធន ជំនះរាល់ការលំបាក និងឆ្លងកាត់រាល់បញ្ហាប្រឈមដើម្បីប្រគៀកស្មារជាមួយកងកម្លាំងប្រដាប់អាវុធនិង រហូតដល់ថ្ងៃទទួលជ័យជំនះទាំងស្រុង រួមចំណែកផ្ទាល់ដល់ជ័យជំនះដ៏ធំធេងនៃបដិវត្តរបស់ប្រ ទេសទាំងបីនៅឥណ្ឌូចិនគឺ វៀតណាម ឡាវនិងកម្ពុជា”។
ក្នុងពិធីនេះ តាងនាមបក្សនិងរដ្ឋវៀតណាម ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានប្រគល់កិត្តនាមវីរៈជនកងកម្លាំងប្រដាប់អាវុធប្រជាជនសម្រាប់កងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាមនៅឡាវ ដោយសារស្នាដៃពិសេស ក្នុងការប្រយុទ្ធប្រឆាំងនឹងចក្រព័ត្តអាមេរិកសង្គ្រោះប្រទេសជាតិ៕