ទិដ្ឋភាពនៃពិធីមិទ្ទិញរំលឹកខួបលើកទី ៦០ ឆ្នាំ នៃជ័យជំនះ Giron របស់គុយបា (រូបថត៖ TTXVN) |
អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកឧត្តមសេនីឯក Nguyen Tan Cuong អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសបានសង្កត់ធ្ងន់ថាជ័យជំនះ Giron បានបង្កើតការលើកទឹកចិត្តដ៏ធំធេងចំពោះចលនារំដោះជាតិ និងការតស៊ូប្រឆាំងចក្រពត្តិនិយមនៅតំបន់ អាមេរិកឡាទីននិយាយដោយឡែក។
ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានអះអាងថាទំនាក់ទំនងកិច្ចសហប្រតិបត្តិការសាមគ្គីភាពលើគ្រប់ជ្រុងជ្រោយរវាងបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម - គុយបាតែងតែត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរផ្ដោតការយកចិត្តទុកដាក់ អភិវឌ្ឍន៍ ហើយបានក្លាយទៅជាទំនាក់ទំនងគំរូ ដែលមានលក្ខណៈនិមិត្តរូបនៅគ្រប់សម័យកាលផងដែរ៕