ពិធីមិទ្ទីងស្វាគមជោគជ័យនៃ IPU ១៣២នៅទីក្រុងហាណូយ

Chia sẻ
(VOVworld) - នាយប់ថ្ងៃទី១ មេសា ពិធីមិទ្ទីងស្វាគម
ជោគជ័យនៃមហាសន្និបាត IPU ១៣២ បានប្រព្រឹត្តទៅ
នៅរដ្ឋធានីហាណូយរបស់វៀតណាម ។
(VOVworld) - នាយប់ថ្ងៃទី១ មេសា ពិធីមិទ្ទីងស្វាគមជោគជ័យនៃមហាសន្និបាត IPU
១៣២ បានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយរបស់វៀតណាម ។ពិធីនេះមានការចូល
រួម របស់ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung អនុប្រធានរដ្ឋសភា
វៀតណាមលោកស្រី Tong Thi Phong អនុប្រធានរដ្ឋសភាវៀតណាមលោក​ Uong
Chu Luu ប្រធាន IPU លោក Saber Chowdhury លេខាធិការដ្ឋាន IPU និងគណៈប្រតិ
ភូនៃ ប្រទេសចូលរួម IPU នានាតំណាងស្ថាប័នការទូតនៃបណ្ដាប្រទេសនិងអង្គការ
អន្តរជាតិ នៅទីក្រុងហាណូយ។
ពិធីមិទ្ទីងស្វាគមជោគជ័យនៃ IPU ១៣២នៅទីក្រុងហាណូយ - ảnh 1
ទិដ្ឋភាពនៃពិធីមិទ្ទីងនេះ (រូបថត៖TTXVN)

ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen
The Thao បានសង្កត់ធ្ងន់ថា ការជោគជ័យនៃមហាសន្និបាត IPU ១៣២ គឺជាចំណុច
លេច ធ្លោខាងនយោបាយដ៏សំខាន់ ដោយបានជំរុញសកម្មភាពការទូតសភា ជួប ប្រាស្រ័យរវាងប្រជាជនវៀតណាមជាមួយប្រទេសនានានៅលើពិភពលោក។នេះ
ក៏ជាឱកាសដើម្បីមិត្តភក្តិអន្តរជាតិឃើញរាល់សមិទ្ធិក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីរបស់
វៀតណាម បើកចេញឱកាសពន្លឿនពាណិជ្ជកម្ម វិនិយោគ សហប្រតិបតិត្តការរួម
អភិវឌ្ឍន៍ ។ប្រធាន IPU លោក Saber Chowdhury បានឲ្យដឹងថា ការដែល IPU
១៣២ បញ្ចប់ ប្រកបដោយជោគជ័យនឹងបើកចេញអនាគតដ៏ភ្លឺស្វាងសំរាប់ទំនាក់
ទំនងដៃគូរវាង សមាជិកទាំងឡាយរបស់IPU៕

ប្រតិកម្មទៅវិញ