|
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាម លោក Vu Duc Dam ថ្លែងមតិក្នុងពិធី |
(VOVworld)-នាព្រឹកថ្ងៃទី២៧មិនានៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីមិទ្ទីង រំលឹកខួបលើកទី៧០នៃទិវាប្រពៃណីផ្នែកកីឡានិងទទួល គ្រឿងឥស្សរិយយស
ឯករាជ្យថ្នាក់ទី១។ថ្លែងមតិនៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀត
ណាម លោក Vu Duc Dam បានទទួលយកនិងវាយតម្លៃខ្ពស់ចំពោះ រាល់ការខំប្រឹង
ប្រែងនិងលទ្ធផលលេចធ្លោដែលផ្នែកកីឡាទទួលបាននាពេល កន្លងទៅ ព្រមទាំង
ស្នើរឲ្យផ្នែកទាំងមូល អភិវឌ្ឍន៍វិស័យហាត់កីឡាទាំងទ្រង់ទ្រាយផងនិងគុណភាពផង។
“សុខភាពជាទ្រព្យសម្បត្តិល្អបំផុត ហើយហាត់កីឡាជាការចាំបាច់សម្រាប់មនុស្សម្នាក់ៗ និងក៏ជាការរួមចំណែកសកម្មសម្រាប់សង្គម។ នេះជាការងារ មិន សូវចំណាយប្រាក់ទេ គ្រាន់តែត្រូវមនសិកានិងការខិត្តខំប្រឹងប្រែងតែប៉ុណ្ណោះ។ ប្រការនេះរួមចំណែកពូនជ្រុំសេចក្តីស្នេហាជាតិ និងលើកកំពស់ភារកិច្ចពលរដ្ឋ ក្នុងប្រជាជនវៀតណាមម្នាក់ៗ”។
ក្នុងឱកាសនេះដែរ លោកស្រី Truong Thi Mai សមាជិការការិយាល័យ នយោបាយ បានតាងនាមបក្ស និងរដ្ឋប្រគល់អគ្គនាយកកីឡានៃក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមគ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី១៕