|
ពិធីព្យុហយាត្រារំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ នៃទិវាជ័យជំនះលើពួកហ្វាស្ស៊ីស នៅរុស្ស៊ី (Image: VNA) |
(VOVworld) – នៅម៉ោងទី ១០ ព្រឹកថ្ងៃទី ៩ ឧសភា (តាមម៉ោងទីក្រុងម៉ូស្គូ) រុស្ស៊ីបាន រៀបចំពិធីព្យុហយាត្រារំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ នៃទិវាជ័យជំនះលើពួក
ហ្វាស្ស៊ីស។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin រួមជាមួយថ្នាក់ដឹកនាំបរទេស
ចំនួន ៣០ រូប ក្នុងនោះ មានប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន
ចូលរួមពិធីនេះ។ ពិធីព្យុហយាត្រានេះបានប្រព្រឹត្តទៅក្រោមការបញ្ជាណែនាំរបស់ មេបញ្ជាការបណ្ដាកំលាំងប្រដាប់អាវុធរុស្ស៊ី នាយឧត្តមសេនីយ៍ Oleg Salyukov។
តាមគំរោង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងប្រសាសរយៈពេល ១ នាទីរំលឹកវិញ្ញាណខ័ណ្ឌយុទ្ធជនពិលីកុលបុត្រកុលធីតាសហភាពស៊ូវៀតដែល
បានពិលីជីវិតក្នុងការប្រយុទ្ធការពារប្រទេសជាតិដ៏មហិមារ។ ទាហានចំនួន ១៦
ពាន់នាក់រួមជាមួយអាវុធយុទ្ធភ័ណ្ឌយោធារាប់រយគ្រឿងយន្តហោះចំបាំងចំនួន
១៤៣ គ្រៀង បានចូលរួមពិធីនេះ។ ចំណុចពិសេសនៃ ពិធីព្យុហយាត្រាលើកនេះ
គឺការបង្ហាញគ្រឿងអាវុធយុទ្ធភ័ណ្ឌយោធាទំនើបថ្មីបំផុត។ បណ្ដាអង្គការយោធា
របស់ Azerbaijan Amernia បែឡារុស Kazhakstan Kyrgyzstan Tajikistan Serbia ឥណ្ឌា
ចិន ក៏បានចូលរួមពិធីនេះ ផងដែរ៕