ថ្លែងក្នុងពិធីនេះ លោកឧត្តមសេនីយ៏ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជំនាញជីក រុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមប្រចាំខេត្តកំពង់ធំបានឲ្យដឹងថា នេះជាលើកទី ២២ហើយ ដែលខេត្តកំពង់ធំ រៀបចំពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និង អ្នកជំនាញការវៀតណាម។ គិតមកទល់នឹងពេលនេះ ខេត្តកំពង់ធំ បានរុករក រកឃើញ និងប្រគល់អដ្ឋិធាតុចំនួន ១១៥២ ធាតុទៅឱ្យភាគីវៀតណាម។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះយុទ្ធជន និងអ្នកជំនាញការស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតយ៉ាង អង់អាចក្លាហានលើទឹកដីកម្ពុជា ក្នុងបុព្វហេតុរួមសហការជាមួយកងទ័ព និងប្រជាជន កម្ពុជា ដើម្បីផ្តួលរំលំរបបខ្មែរក្រហម និងកសាងប្រទេសឡើងវិញ។
មុននោះ នារសៀលថ្ងៃទី២៧ ខែមិថុនា នៅខេត្តកោះកុង (ព្រះរាជាណាចក្រកម្ពុជា) គណៈកម្មការជំនាញខេត្ត Kien Giang និងគណៈកម្មការជំនាញខេត្តកោះកុង បានរៀបចំពិធីចុះហត្ថលេខាលើ កំណត់ហេតុប្រគល់-ទទួលអដ្ឋិធាតុរបស់យុទ្ធជន ស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាមចំនួន ១៩ នាក់ ដែលបានពលីជីវិត ក្នុងសម័យសង្គ្រាមនៅកម្ពុជា៕